កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ២៧នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង)

(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង) មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ២៧នាក់ ស្ថិតនៅត្រង់ចំណុចដីឡូតិ៍គ្មានលេខផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលបីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។នេះបើយោងតាមគេទំព័ររបស់អគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

បច្ចុប្បន្នជនសង្ស័យទាំង២៧នាក់ ឈ្មោះ ខៀវ ចាន់ថន , ឈ្មោះ សូ សែន ,ឈ្មោះ អ៊ិន ណាវុធ, ឈ្មោះ ផេង សុវណ្ណរស្មី , ឈ្មោះ ផា រិន ,ឈ្មោះ បឿ តឹក ,ឈ្មោះ ផាន់ ស្រី , ឈ្មោះ គួន ស៊ីណេន ,ឈ្មោះ ឈុយ សារ៉ាន់ ,ឈ្មោះ ណែម ណេង,ឈ្មោះ លី លីម ,ឈ្មោះ ជូ ផ្កាយព្រឹក ,ឈ្មោះ អ៊ិន សុភាព, ឈ្មោះ ទន់ ប៊ុនធឿន ,ឈ្មោះ មុត ណាង , ឈ្មោះ យ៉ុង សុភាព , ឈ្មោះ ម៉ៅ សុទ្ធី , ឈ្មោះ ហង់ ផល្លា ,ឈ្មោះ ដួង ណាក់ ,ឈ្មោះ ថុង សុខលីម ,ឈ្មោះ ណៃ សុភាព ,ឈ្មោះ លឹម ចាន់លី ,ឈ្មោះ ឆាន់ ខេមរដ្ឋ,ឈ្មោះ ស្រី រដ្ឋា ,ឈ្មោះ អូន ប៊ុនហ៊ាង ,ឈ្មោះ លៀង ស៊ីដេត ,ឈ្មោះ ហ៊ន់ សុផល ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។

វត្ថុតាងរួមមាន ៖ មាន សត្វមាន់ឈ្មោលចំនួន០៥ក្បាល(ងាប់ចំនួន០២ក្បាល) ,ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១គ្រឿង,កម្រាលសម្រាប់លេងអាប៉ោងចំនួន០១ផ្ទាំង ,ចានសម្រាប់បាញ់មេអាប៉ោងចំនួន០១, កាធុនជ័រទ្រចានអាប៉ោងចំនួន០១,ស្កុតរុំជើងមាន់ចំនួន០៨ដុំ,កន្រ្តកដាក់មាន់ចំនួន០៥ ,ផ្តិលជ័រគ្របចានអាប៉ោងចំនួន០១ ,ក្តារជ័រសម្រាប់បង្អួតមាន់ចំនួន០១,ទ្រង់ដែកសម្រាប់ក្រុងមាន់ចំនួន០១,កៅអីជ័រមួយចំនួន,ប័ណ្ណសារព័ត៍មានចំនួន១៣សន្លឹក ,ទូរស័ព្ទដៃចាស់ចំនួន ២០គ្រឿង និង ម៉ូតូចំនួន០៣គ្រឿង៖ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI 3758, ម៉ាកហុងដាស្គូបពី ពណ៍ស សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IF 5632 ,ម៉ាកហុងដាសេ១២៤ ពណ៍ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខ កណ្តាល 1G 6828 ។

បច្ចុប្បន្នជនសង្ស័យទាំង២៧នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង និងវិធានការតាមនីតិវិធីច្បាប់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២