ប្រេស៊ីលរាយការណ៍ពីករណីស្លាប់ដោយ COVID-19 ថ្មី ចំនួន ៦២៧នាក់ និងឆ្លងចំនួន ២០,៦៤៧ ករណីបន្ថែមទៀត

(រីយ៉ូ)៖ប្រទេសប្រេស៊ីលបានរាយការណ៍កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺ កូវីដ១៩ បានកើនឡើងដល់ ៤៣,៩៥៩នាក់ហើយ ខណៈដែលពលរដ្ឋខ្លួនចំនួន ៨៨៨,២៧១ នាក់បានធ្វើតេស្ត៍រកឃើញវីរុសនេះ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

យោងតាមក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ជំងឺកូវីដ១៩ បានសម្លាប់មនុស្សចំនួន ៦២៧ នាក់ ហើយការឆ្លងថ្មីចំនួន ២០,៦៤៧ ត្រូវបានរកឃើញ។

រដ្ឋធានីនៅភាគអាគ្នេយ៍នៃទីក្រុង សៅប៉ូឡូ(Sao Paulo) បានរងការប៉ះពាល់ខ្លាំងបំផុតដោយមានករណីឆ្លងចំនួន ១៨១,៤៦០ នាក់ និងមនុស្សស្លាប់ ១០,៧៦៧ នាក់ បន្ទាប់មកគឺទីក្រុង រីយ៉ូដឺហ្សាណេរ៉ូ (Rio de Janeiro)ដែលមានករណីឆ្លង ៨០,៩៤៦ នាក់ និងអ្នកស្លាប់ ៧,៧២៨ នាក់ និងទីក្រុង សេរ៉ា (Ceara) មានចំនួន ៧៩,៤៦២ ករណី និងមានមនុស្សស្លាប់ ៤.៩៩៩ នាក់។

សូមជម្រាបថា ប្រទេសប្រេស៊ីលមានការរីករាលដាលយ៉ាងអាក្រក់បំផុតលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនបំផុតនៅលើពិភពលោក ដោយសារជំងឺកូវីដ១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២