លោក មូន ជេអ៊ីន ចង់ឲ្យកូរ៉េខាងជើងបើកកិច្ចពិភាក្សា ជាជាងការប្រើធម៌ក្តៅដើម្បីដោះស្រាយស្ថានការណ៍ឧបទ្វីបកូរ៉េ

(សេអ៊ូល)៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន Moon Jae-in បាននិយាយថា កូរ៉េខាងត្បូងចង់ឃើញកូរ៉េខាងជើង ស្វែងរកដំណោះស្រាយរួមគ្នាមួយតាមរយៈកិច្ចសន្ទនាគ្នា ជាជាងការប្រើប្រាស់ធម៌ក្តៅដើម្បីដោះស្រាយបញ្ហា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំមួយនៅវិមានប្រធានាធិបតីកូរ៉េខាងត្បួង លោក មូន ជេអ៊ីន Moon Jae-in បានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំដឹងច្បាស់ពីគោលបំណងរបស់លោក គីម ជុងអ៊ុន ក្នុងផ្លាស់ប្តូរស្ថានការណ៍របស់ឧបទ្វីបកូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង ប៉ុន្តែគួរឲ្យសោកស្តាយណាស់ ស្ថានការណ៍នាពេលបច្ចុប្បន្ននេះ មិនទាន់ល្អដូចការរំពឹងទុកនៅឡើយទេ។

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានបន្ថែមទៀតថា ដល់ពេលហើយដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវស្វែងរកដំណោះស្រាយរួមគ្នាមួយ ព្រោះយើងទាំងអស់គ្នាមិនអាចរងចាំឲ្យស្ថានការណ៍វិលទៅរកភាពល្អប្រសើរឡើងខ្លួនឯងនោះឡើយ។ ប្រធានាធិបតីរូបនេះ ក៏បានបង្ហាញការរំពឹងទុកផងដែរថា កូរ៉េខាងជើងនឹងបើកទ្វារកិច្ចសន្ទនាឲ្យបានកាន់តែធំ សម្រាប់ប្រទេសទាំងពីក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ លោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើងបានព្រមានថា ខ្លួនអាចនឹងសងសឹងកូរ៉េខាងត្បូងដោយប្រើធម៌ក្តៅ ប្រសិនបើប្រទេសមួយនេះ នៅតែមិនអាចស្វែងរកដំណោះស្រាយ ជុំវិញការបង្ហោះខិត្តប័ណ្ណរិះគន់មេដឹងនាំកំពូល នៃទីក្រុងព្យុងយ៉ាងនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២