សហរដ្ឋអាមេរិកកំពុងធ្វើការរួមគ្នាជាមួយកូរ៉េខាងត្បូងបន្ទាប់ពីកូរ៉េខាងជើង កម្ទេចអគារការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយកូរ៉េខាងត្បូង យ៉ាងជិតស្និទបន្ទាប់ពីកូរ៉េខាងជើង បានបំផ្ទុះកម្ទេចអាគារការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
មន្ត្រីអាមេរិករូបនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានថ្លែងប្រាប់សារព័ត៌មានថា៖ យើងបានដឹងថាកូរ៉េខាងជើងបានបំផ្លាញអគារ ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ក្នុងទីក្រុង Kaesong ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា អគារការិយាល័យទំនាក់ទំនង រវាងប្រទេសកូរ៉េទាំងពីរនេះ ត្រូវបានបើកដំណើរការកាលពីឆ្នាំ២០១៨ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពេញម៉ោង និងដោយផ្ទាល់រវាងប្រទេសទាំងពីរ។ វាត្រូវបានបើកដំណើរការ នៅពេលដែលលោក គីម ជុងអ៊ុន និងលោក មូន ជេអ៊ីន បានរៀបចំកិច្ចប្រជុំប្រកប ដោយសុទិដ្ឋិនិយម ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលអាចទៅរួចកាន់តែមានភាពទូលំទូលាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២