ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមានផេកចង់ល្បីមួយចំនួនយកករណីអគ្គិភ័យកេីតឡេីងតាំងពី២០១៩ មក liveលើហ្វេសប៊ុកបំពុល ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ

(ភ្នំពេញ)៖ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០បានធ្វើការប្រកាសបដិសេធ ក្រោយមានហ្វេសប៊ុកមួយចំនួនបានយកវីដេអូករណីអគ្គិភ័យដែលបានកេីតឡេីងតាំងពីខែសីហា ឆ្នាំ២០១៩ មកlive លើហ្វេសប៊ុក ធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនិងយល់ច្រឡំ។

ខាងក្រោមនេះជាការបដិសេធនិងបកស្រាយរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ «ចំពោះសារព័ត៌មាន និងផេកមួយចំនួនដែលចង់ល្បី ចង់បានការចាប់អារម្មណ៍ និងចង់បាន Like និង Share ច្រេីន បានស៊ែរឡាយព័ត៌មានចាស់ទាក់ទងទៅនឹងករណីអគ្គិភ័យដែលបានកេីតឡេីងតាំងពីខែសីហា ឆ្នាំ២០១៩ ដែលធ្វេីឲ្យប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញមានការយល់ច្រឡំ សមត្ថកិច្ចនៃស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ និងចាត់វិធានការណ៍តាមច្បាប់ចំពោះសារព័ត៌មាន ឬផេក ទាំងឡាយណា ដែលតែងតែផុស ស៊ែរ ព័ត៌មានមិនពិត ដែលមានបំណងបំពុលបរិយាកាសសង្គម»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២