សូមចូលរួមរំលែកទុក្ខ! ម្តាយរបស់កីឡាករប្រដាល់ អេ ភូថង បានទទួលមរណភាពហើយដោយសារតែជំងឺមហារីកធ្ងន់ធ្ងរ

(ភ្នំពេញ)៖ ម្តាយបង្កើតរបស់អតីតអ្នកប្រដាល់ល្បីឈ្មោះ លោក អេ ភូថង គឺអ្នកស្រី អ៊ុត អន បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងវ័យ៥៩ឆ្នាំ ព្រោះតែមានជំងឺមហារីកក្បាលធ្ងន់ធ្ងរ។

ដំណឹងមរណភាពនេះធ្វើឱ្យមហាជននៅលើបណ្តាញសង្គមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ចំណែកសាកសពត្រូវបានតម្កល់នៅផ្ទះស្ថិតនៅ ភូមិបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររំលឹកថាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០អ្នកស្រី អ៊ុត អន ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយត្រូវបានព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានលើកលែងទោស។ អ្នកស្រីបានជាប់ឃុំនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក្រោមបទចោទ «ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២