ពីថ្ងៃទី២៤ ដល់ ៣០ មិថុនា សូមប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ នៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរជាមួយនឹងជ្រលងសម្ពាធទាប បានបន្តអូសបន្លាយលើកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតផ្សេងៗពីគ្នាទៅតាមតំបន់មួយចំនួន ដូចជា៖

១.ខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ ភាគខាងក្រោមនិងភាគខាងកើត ជាប់ប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។

២.បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅមធ្យម។

៣.បណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់តិចទៅបង្គួរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២