កម្ពុជា-ថៃ ឯកភាពជាគោលការណ៍ឱ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យនិងដឹកទំនិញមកវិញតាមរយៈរថយន្តចំនួន៥០គ្រឿង

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ ឯកឧត្តម ឯកឧត្តម វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference) ។ របៀបវារៈនៃកិច្ចប្រជុំមាន៖ ១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក ២.ពិភាក្សាសុំឲ្យមានការចេញ~ចូលលក់ដូរត្រឹមផ្សាររុងក្លឿ ៣.ពិភាក្សាករណីពលករ(ចេញ~ចូល) ៤.បញ្ហាផ្សេងៗ ។

ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និង អាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ រថយន្តចំនួន ៥០ឡាន មនុស្សក្នុង១ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ។

ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១០ នាទីព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣:០០ នាទីរៀលចេញពីទឹកដីថៃវិញ។ ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រង់ចាំការជូនដំណឹងពីរដ្ឋាភិបាលថៃ។

ចំពោះ ករណីបើកឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក គឺរក្សាការបិទដដែល និងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ។ ករណីប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេសវិញគឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញតាមច្រកអូរបីជាន់ដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២