ប្រធានាធិបតីព័រទុយហ្កាល់និយាយថា“អឺរ៉ុបត្រូវបង្កើនល្បឿនឧស្សាហកម្មឡើងវិញ”

(អឺរ៉ុប)៖ ប្រធានាធិបតីព័រទុយហ្កាល់លោក រេបេឡូ ឌឺ សូស្យា ( Rebelo de Sousa) បាននិយាយនៅថ្ងៃច័ន្ទម្សិលមិញនេះថា អឺរ៉ុបត្រូវតែការបង្កើនល្បឿនឧស្សាហកម្មឡើងវិញ ពីព្រោះវាបានបាត់បង់ពេលវេលាច្រើនរួចទៅហើយ នឹងកំពុងប្រឈមនឹងការបាត់បង់តួនាទីឈានមុខគេនៅក្នុងឧស្សាហកម្មពិភពលោកផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

លោកប្រធានាធិបតីបាននិយាយនៅក្នុងសន្និសីទវីដេអូមួយស្តីពីការច្នៃប្រឌិតថ្មីប្រចាំឆ្នាំ ២០២០ (COTEC) ដែលជាសមាគមអាជីវកម្មព័រទុយហ្កាល់ដ៏សំខាន់មួយ។ យោងតាមប្រមុខរដ្ឋព័រទុយហ្កាល់បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ បានបង្ហាញថាអឺរ៉ុបមិនអាចផលិតរបាំងមុខអនាម័យ (ម៉ាស) បានទាន់ពេលវេលាក្រោមលក្ខខណ្ឌនៃការប្រកួតប្រជែងជាមួយពិភពលោកនោះទេ។ដោយកត់សម្គាល់ពីភាពចាំបាច់នៃការឆ្លើយតបខាងឧស្សាហកម្មនៅក្នុងក្របខ័ណ្ឌនៃទ្វីបអ៊ឺរ៉ុប លោក រេបេឡូ ឌឺ សូស្យា ( Rebelo de Sousa) បាននិយាយថា អឺរ៉ុបបានដឹងថាខ្លួនកំពុងបាត់បង់នូវអ្វីម្យ៉ាង ដែលវាមិនអាចបាត់បាន គឺជាបង្កើនល្បឿនឧស្សាហកម្មឡើងវិញ។

លោកបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនៅតែមានពេលវេលាគ្រប់គ្រាន់សម្រាប់ការពង្រីកឧស្សាហកម្មឡើងវិញ ប៉ុន្តែពេលវេលាជាច្រើនត្រូវបានបាត់បង់ដោយមិនបានធ្វើអ្វីសោះ ដូច្នេះវាដល់ពេលដែលសហភាពអឺរ៉ុបត្រូវធ្វើសកម្មភាពហើយ។ វាគឺជាតួនាទីរបស់យើងដើម្បីឲ្យមានភាពវិជ្ជមាន នឹងដើម្បីបញ្ចុះបញ្ចូលសហភាពអឺរ៉ុបទាំងមូល ត្រូវតែធ្វើឧស្សាហូបនីយកម្មឡើងវិញ ហើយគឺត្រូវអនុវត្តឥឡូវនេះវាមិនមែននៅពេលក្រោយនោះទេ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២