តុលាការកោះហៅ លោក ផែង វណ្ណៈ ឲ្យចូលខ្លួននៅចុងខែនេះតាមបណ្ដឹងរបស់លោកជំទាវ ឡោក ខេង ចោទពីបទញុះញ៉ុងឲ្យមានការរើសអើង និងជេប្រមាថជាសាធារណៈ

(ភ្នំពេញ) ៖ លោក ផែង វណ្ណៈ ត្រូវបានលោកជំទាវ ឡោក ខេង ដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទពីបទញុះញ៉ុងឲ្យមានការរើសអើង បរិហាកេរ្តិ៍ជាសាធារណៈ និងជេប្រមាថាជាសាធារណៈ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

តាមបណ្ដឹងដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលក្រុមការងារTown Newsទទួលបាននៅថ្ងែទី២៤ ខែមិថុនា ឆ្នាំ២០២០នេះបានឲ្យដឹងថា លោក អ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ចើញឈ្មោះ ផែង វណ្ណៈ ជាជនសង្ស័យ ឲ្យចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២ និង៣០នាទីដើម្បីសាកសួរ។

តាមដីកាកោះ លោក ផែង វណ្ណៈ ត្រូវអញ្ចើញមកតាមដីកាកោះនេះឲ្យបានទាន់ពេលវេលា និងយកលិខិត​ផ្សេងៗដែលពាក់ព័ន្ធនិងរឿងខាងលើមកជាមួយផង។

នៅថ្ងៃនេះផងដែរ លោក ផែង វណ្ណៈ ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយសរសេរថា«ផែង​ វណ្ណៈ​ ឡេីង​តុលាការ​ថ្ងៃ​ ៣០​ មិថុនា​ ២០២០​ តាមបណ្ដឹង​របស់​ លោកជំទាវ​ ឡោក​ ខេង​លោកជំទាវ​ ឡោក​ ខេង​ តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ នៅថ្ងៃ​ទី​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ បាន ប្ដឹង​ លោក​ ផែង​ វណ្ណៈ​ ទៅ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពីបទ​ ញុះញង់​អោយមានការរេីសអេីង,​ បរិហារកេរ្តិ៍​ជាសាធារណៈ​ និង​ ជេរប្រមាថ​ជាសាធារណៈ​ ។ការប្ដឹង​ខ្ញុំ​ នេះបានកេីតឡេីងបន្ទាប់​ពី​ខ្ញុំ​បាន​ផ្សាយ​ព័ត៌មាន​អំពី​ ក្រុម​លួចលក់ដី​ប្រជាពលរដ្ឋ​ទំហំ​ជាង​ ២ហិកតា​ នៅ​ភូមិ​ សំរោង​ខាងត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជ​ធានី​ភ្នំពេញ​ ។ មេក្លោង​លួចលក់ដី​ឈ្មោះ​ ឡុង​ ដារា​ ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន​បញ្ជូនទៅ​ អយ្យការ​អមសាលាដំបូងរាជធានី​ចាត់ការ​តាមផ្លូវច្បាប់​ និង​ ត្រូវ​បានចៅ​ក្រមចេញដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​រួចហេីយ​ ។ តាមចម្លេីយ​សារភាព​របស់​ ឡុង​ ដារា​ គឺ​ ឡុង​ ដារា​ បានលួចលក់ដី​ទំហំ​ជាង​ ២ហិកតា​ អោយទៅ​ ឧត្ដមសេនីយ៍​ឯក​ ស​ ថាវី​ ហេីយ​ឧត្ដមសេនីយ៍​ឯក​ ស​ ថាវី​ លក់​បន្តទៅ​អោយ​លោក​ជំទាវ​ ឡោក​ ខេង​ ដែល​មានលោកស្រី​ យស​ មាលីណា​ ជាតំណាង​ ។ខ្ញុំ​រីករាយ​នឹងឡេីងទៅ​ឆ្លើយ​បំភ្លឺ​ ចំពោះ​បណ្ដឹង​របស់​លោក​ជំទាវ​ ព្រោះ​ខ្ញុំ​មិនបានប្រព្រឹត្តបទល្មេីសញុះញង់អ្វី​នោះទេ​ »៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២