មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលគូសបញ្ជាក់ថា ថ្ងៃនេះមានអ្នកដំណើរជិត៥០០នាក់​នឹងចូលមកកម្ពុជាតាមជើងយន្ដហោះ

(ភ្នំពេញ) ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានគូសបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ កម្ពុជានឹងមាន​អ្នក​​​ដំណើរ​ចូល​មកតាមជើងយន្ដហោះប្រមាណជិត៥០០នាក់ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការ​ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល​បានថ្លែងថា ក្នុងមួយរយៈពេលនេះ មានអ្នកដំណើរចូលមកកម្ពុជាមានចំនួនច្រើនជាបន្តបន្ទាប់ ហើយថ្ងៃ​នេះនឹងមានអ្នកធ្វើដំណើរជិត៥០០នាក់ នឹងមកដល់ប្រទេសកម្ពុជា។ លោកជំទាវបានបន្តថា ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះកាលពីមុនអ្នកទាំងនោះត្រូវដឹកទៅសណ្ឋាគារ និង​មណ្ឌលចត្តាឡីស័ក តាមរដ្ឋកំណត់។ ប៉ុន្តែពេលនេះក្រសួងដាក់ធនាគារចំនួន៣ រួមមាន​​ធនាគារកាណាឌីយ៉ា  ធនាគារអាស៊ីចំកាត់ ហើយធនាគារអេស៊ីលីដាដាក់នៅពេលឆាប់ៗ​នេះ។ លោកជំទាវបានថ្លែងបញ្ជាក់ថា “សព្វថ្ងៃនេះនៅពេលគាត់ចុះពីយន្តហោះ​គាត់ត្រូវ​ឆ្លង​កាត់ចត្តាឡីស័ក ហើយត្រួវបង់លុយតម្កល់សិន។ គាត់ត្រូវបង្ហាញនូវថវិកាអាចសាច់ប្រាក់ ឬឥណទាន អីច្ចឹងគាត់ត្រូវទៅកន្លែងតម្កល់លុយហើយ គាត់ឆ្លងកាត់មន្ត្រីគយដើម្បីទៅយក​សម្ភារ ហើយត្រូវទៅកន្លែងយកសំណាកដែលមាន១០ទីតាំង”។

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា ចំណែកប្រជាពលរដ្ឋខ្មែរយើង​ត្រូវបានប្រមុខ​រាជរដ្ឋាភិបាលលើកលែងលិខិតធានារ៉ាប់រង ប៉ុន្តែត្រូវធ្វើសំណាក ហើយត្រូវដឹកទៅមណ្ឌល​ធ្វើចត្តាឡីស័ក។ ចំណែកជនបងរទេស ត្រូវដឹកជញ្ជូនទៅសណ្ឋាគារ  បច្ចុប្បន្ននេះ​មាន​ មណ្ឌលចត្តាឡីស័កជម្ពូវ័ន្ដដាក់បាន២០០នាក់  មណ្ឌលចត្តាឡីស័ក ចាក់អង្រែ ដាក់បាន​ប្រហែល១០០នាក់   មណ្ឌលចត្តាឡីស័កកងទ័ព ដាក់បានប្រហែល១០០នាក់ និងមណ្ឌល​ចត្តាឡីស័កសាលាចត្តាឡីស័កពោធិ៍ចិតុង ដាក់បានចំនួន៣០០នាក់។ ដោយឡែក ចំពោះ​សណ្ឋាគារដែលដាក់អ្នកដំណើរធ្វើចត្តាឡីស័កមានចំនួន៨ ដែលសណ្ឋាគារខ្លះបានដាក់អាច​ទៅ៤០០ទៅ៥០០គ្រែ។

លោកជំទាវបានអះអាងថា “នៅពេលរកឃើញករណីវិជ្ជមាននៅយន្ត​ហោះមួយ យើងត្រូវរៀបចំអ្នកដំណើរទាំងអស់រយៈពេល១៤ថ្ងៃ  ហើយនៅពេលរកមិន​ឃើញ​ទេ យើងអាចធ្វើនៅថ្ងៃទី១៣ បើមិនឃើញនឹងអនុញ្ញាតឱ្យគាត់ទៅផ្ទះ។ នៅម្សិលមិញ​យើង​ទទួលបានអ្នកដំណើរច្រើន ហើយថ្ងៃនេះ នឹងមានអ្នកដំណើរជិត៥០០នាក់ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២