កំពុងប្រារព្ធកម្មវិធីនៅខាងក្រោយសាលាសុខៗស្រាប់តែរថយន្តមួយគ្រឿងបើកចូលទៅបុ..កយ៉ាងកម្រោលបានស.ម្លា.ប់កុមារចំនួន៤នាក់នៅរដ្ឋ Illinois

កុមារ 4 នាក់បានស្លាប់នៅពេលរថយន្តបុកចូលកម្មវិធីក្រោយសាលាមួយ​នៅ Chatham រដ្ឋ Illinois ជិត Springfield​ នៃសហរដ្ឋអាមេរិក។ ប៉ូលីសបាននិយាយថា ក្មេងចំនួន 4 នាក់ ដែលមានអាយុចន្លោះពី 4 ទៅ 18 ឆ្នាំបានស្លាប់កាលពីថ្ងៃច័ន្ទ នៅពេលដែលរថយន្តមួយគ្រឿងបានបើកចូលទៅក្នុងអគារលំនៅដ្ឋានដែលកំពុងប្រារព្ធកម្មវិធី។

ប៉ូលីសបាននិយាយថា រថយន្តបានបុកមនុស្សជាច្រើននាក់នៅខាងក្រៅអគារ ហើយបានបន្តទៅបុកមនុស្សជាច្រើនទៀតនៅខាងក្នុង ជាមួយគ្នានោះមានមនុស្សចំនួន៦នាក់បានរងរបួស។ ភាគច្រើននៃអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ដោយរថយន្តសង្គ្រោះបន្ទាន់ និងដោយឧទ្ធម្ភាគចក្រ។

 

មជ្ឈមណ្ឌល​ក្រោយ​សាលា​គឺជា​កន្លែង​ដែល​សិស្ស​បឋម​សិក្សា និង​វិទ្យាល័យ​ដើរលេង​ និងរង់ចាំ​ឪពុកម្តាយ​មក​យក​ពួកគេ​។ កាល​ពី​ថ្ងៃ​ចន្ទ ឪពុក​ម្តាយរបស់ពួកគេបាន​ប្រញាប់​ទៅ​តំបន់​នោះ បន្ទាប់​ពី​ទទួលបានដំណឹង​នៃ​ឧបទ្ទវហេតុ​ស្លាប់​នេះ​។


ប៉ូលីសមកពីទូទាំងកណ្តាលរដ្ឋ Illinois ក៏បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីការពារតំបន់នោះ ហើយក៏ដើម្បីជួយជនរងគ្រោះ និងឪពុកម្តាយដែលកំពុងស្វែងរកកន្លែងលាក់ខ្លួនរបស់កូនៗរបស់ពួកគេ។ ក្រោយ​ពី​នាំ​គ្នា​ចេញ​ដោយ​សុវត្ថិភាព ក្រុម​អ្នក​ស៊ើបអង្កេត​ក៏​បាន​តាម​ដាន​អ្នក​បើក​បរ​ដែល​មិន​មាន​របួស ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ឡើយ ។

អភិបាលរដ្ឋ Illinois លោក JB Pritzker បាននិយាយថា លោកមានការរន្ធត់ និងសោកស្ដាយជាខ្លាំង ចំពោះឧបទ្ទវហេតុដ៏សាហាវនេះ។ Pritzker បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា “សហគមន៍របស់យើងបានបាត់បង់ក្រុមយុវជនស្លូតត្រង់ ហើយរដ្ឋបាលរបស់លោកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់​ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃជនរងគ្រោះផងដែរ៕

ប្រភព៖ CBS

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២