ភ្នំពេញ៖ អ្នកគាំទ្រប្រហែលជាចាំយូរបន្តិចហើយ ចំពោះការវិលត្រឡប់មកវិញ សង្វៀនGANZBERG រាជសីហ៍គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ថោន ។ GANZBERG រាជសីហ៍គុនខ្មែរ ជាសង្វៀនដ៏មានប្រជាប្រិយភាពមួយ ដែលតែងតែមានអ្នកគាំទ្រចូលរួមទស្សនាឥតឈប់ឈរ ជាពិសេសសម្រែកស្រែកហ៊ោរកញ្ជ្រៀវ ជារៀងរាល់ពេលប្រកួតនៅខាងក្រៅម្ដងៗ ពិតជាគួរឲ្យរំភើបខ្លាំងណាស់។

ដោយសារតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិ ដូច្នេះកម្មវិធីដ៏មានប្រជាប្រិយមួយនេះនៅតែបន្ត នាំយកវត្តមានកីឡាករល្បីៗ ឆ្នើមៗ ទាំងនៅក្នុងស្រុក នៅក្រៅស្រុក បន្តចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់កម្រិតអន្តរជាតិ ។GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក។

សង្វៀន GANZBERG រាជសីហ៍គុនខ្មែរសប្តាហ៍នេះត្រឡប់មកវិញលើកនេះ នឹងនាំមកនូវព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ ជាមួយការប្រកួតជាច្រើនគូ ក្នុងនោះគូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)គឺជាការជួបគ្នារវាង កីឡាករ ឆេង សាន្ត ត្រូវប៉ះជាមួយ សុខា ជាពន្លឺ,
វិបុល គុនខ្មែរ ត្រូវប្រកួតប៉ះ ហឹម តុងហាន់,ម៉ាលី ខ្លាផា ជួបប្រកួតជាមួយ ក្រាក់ ពិសិដ្ឋ។

គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)ជាការជួបគ្នារវាងអេឡិច កែវ ប៉ះជាមួយកីឡាករមកពីប្រទេសឡាវ SANG ATHIT NAKAGYM,រិន សារ័ត្ន ត្រូវប៉ះជើងខ្លាំងមកពីប្រទេសចិន ZHANG FU QUN។

ជួបគ្នា នៅស្ថានីយទូរទស្សន៍ថោនបងប្អូន ហើយជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERGផងដែរ៕

ដោយ៖ វិកគី