បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុ.លទៅបុ..ករថយន្តពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងម៉ោង ១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AU-2208 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រុសមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2BG-8230 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ២១១ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះវាស់វែងយកម៉ូតូនឹងរថយន្តទៅរក្សាទុក។ ចំណែកសពជនរងគ្រោះបានប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ​ ៖​វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២