យុវជន៣នាក់ជិះម៉ូតូឌុប​គ្នា​យ៉ាងលឿនជ្រុលទៅបុ.ក​រថយន្ដ​បណ្ដាលឲ្យស្លា..ប់​ម្នាក់ និង​របួ.សធ្ង.ន់ពីរ​នាក់​

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកឯ២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកចំពីមុខរថយន្តបើកបរទិសដៅបញ្រ្ចាស់គ្នាយ៉ាងពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​​ម៉ោង​១១ និង៣៥នាទី​យប់​ថ្ងៃ​ទី​១១ខែ​ឧសភា​ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សព​រង​គ្រោះ​ឈ្មោះ​ ណាប់​ ចំរើន​ នៅ​ក្នុង​ប័ណ្ណ​ ​ចាក់​ វ៉ាក់​សាំង​ ដោយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​នៅ​ឡើយ​ ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BL-5920 បើកបរដោយបុរសជនបរទេសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃសក្នុង​ទិសដៅពីត្បូង​មក​ជើងក្នុងល្បឿនលឿនមធ្យមលុះមក​ដល់​ចំណុចខាងលើស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់២០២០​ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-5671 ជិះដោយយុវជន៣នាក់ឌុបគ្នាធ្វើដំណើរ​បញ្រ្ចាស​ទិសដៅ​គ្នាពីជើង​មក​ត្បូង​ក្នុងល្បឿនលឿនដោយខ្វះ​ការ​​ប្រយ័ត្នក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទៀត​អូសទៅមុខជាច្រើនម៉ែត្រ ធ្វើឲ្យយុវជនម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗចំណែកឯយុវជន២នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវពលរដ្ឋ​នាំ​គ្នា​លេីក​ដាក់​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹកទៅសង្រ្គោះបន្ទាន់​ភ្លាម​ៗ​ ចំណែកអ្នកបើកបររថយន្តត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​យកទៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសសួរនាំបន្ត។

បន្ទាប់ពី​កើតហេតុខាង​សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមក វាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញរងចាំ​ដោះ​ស្រាយ​នៅពេលក្រោយ។ ចំណែកឯសពរង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ផ្នែក​ជំនាញ​ហៅរថយន្ត​សាមុយ​ដឹក​យក​ទៅ​ដង្កល់​​នៅ​វត្ត​សំបូរ​មា​រង​ចាំ​ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ដោយ ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២