សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីលើទីក្រុង Pryluky ភាគខាងជើងនៃប្រទេសអ៊ុយក្រែនពេញមួយយប់ថ្ងៃទី 5 ខែមិថុនាយប់ម៉ិញនេះ បានសម្លាប់ជនស៊ីវិលចំនួន 5 នាក់រួមទាំងកុមារអាយុ 1 ឆ្នាំ និង 9 នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហាររបស់រុស្សីនេះសំដៅលើលំនៅដ្ឋានប្រជាពលរដ្ឋបានបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងបានធ្វើឱ្យផ្ទះជាច្រើនខ្នងរងការខូចខាត។
អភិបាលតំបន់ Chernihiv លោក Viacheslav Chaus បាននិយាយថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើក Shahed-136 ដែលរចនាដោយអ៊ីរ៉ង់ចំនួន៦គ្រឿងត្រូវបានប្រើក្នុងការវាយលុក។
ក្រុមសង្គ្រោះបន្ទាន់បានធ្វើការពេញមួយយប់ដើម្បីពន្លត់ភ្លើង។ សេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្សីបានបំផ្លាញទាំងស្រុងនូវអគារលំនៅដ្ឋានចំនួនពីរ យានដ្ឋានចំនួនពីរ អគារកសិដ្ឋានមួយ និងរថយន្តមួយគ្រឿង។ លោក Chaus បានបន្ថែមថា មនុស្ស 6 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកំពុងទទួលការថែទាំបន្ទាន់។