ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូឡាំប្រឺតាដួល បណ្តាលឲ្យរថយន្តធុនធំមកពីក្រោយកិន ស្លាប់នៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ០៨ នឹង ៥០នាទីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្តុបសេះមាស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ វ៉ន អាយុ៥០ឆ្នាំ មុខរបកម្មករសំណង់ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីពលរដ្ឋធ្វើដំណើរតាមផ្លូវជាមួយគ្នាបានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BS-8125 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើត ហេតុ ជនរងគ្រោះបានបត់ស្តាំ គោលបំណងឆ្លងផ្លូវ តែមិនប្រយ័ត្ន បានជ្រុលបុកពីក្រោយឡាំប្រឺតា មិនចាំស្លាកលេខ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល ។ ប៉ុន្តែចៃដន្យមាន បុរសម្នាក់បានបើករថយន្ត កុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-0978 បើកក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច បានមកពីក្រោយកិនបណ្តាលឲ្យស្លាប់ កៀបជាប់ក្រោមរថយន្តតែម្តង ។ ភ្លាមៗ អ្នកបើកឡាំប្រឺតា រួមនឹង អ្នករថយន្តធំ បានរត់គេចខ្លួន បាត់ស្រមោល បន្សល់តែ រថយន្តនៅនឹងកន្លែង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងយកម៉ូតូរួមទាំងរថយន្តរក្សាទុកនឹងធ្វើកំណត់ហេតុប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

ដោយ៖ វិសាល