រន្ធត់ណាស់! ប្ដីស្លាប់,ប្រពន្ធរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ បុរសជាប្តីបានស្លាប់ និងប្រពន្ធបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរថយន្តកុងតឺន័រ និងរថយន្ត Vistoនៅលើផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិទួល ទទឹង២ឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តព្រះសី​ហនុវេលា ម៉ោងជិត១០យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ។

មន្ត្រីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ដ ១គ្រឿងម៉ាក KIA VISTO ពណ៌ស ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ រុណ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរ១នាក់ឈ្មោះ ដួង សំណៃ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកទាំង ០២នាក់ជាប្ដីប្រពន្ធនិងគ្នា)។

លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវលើស្ពាន រួចបានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន បានចូលទៅបុកជាមួយរថយន្ដ ០១គ្រឿងម៉ាក MITSUBISHI FUSO ពណ៌ខៀវលាយលឿង ដែលមានទិសដៅផ្ទុយគ្នា និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យស្លាប់ចំនួន ០១នាក់ និងរងរបួសមនុស្សចំនួន ០១នាក់ ៖ ១.ឈ្មោះ រុណ រស្មី ភេទប្រុស អ្នកបើកបររថយន្ដម៉ាក VISTO (ស្លា.ប់នៅនឹងកន្លែងកើតហេតុ)និង២.ឈ្មោះ ដួង សំណៃ ភេទស្រី អ្នករួមដំណើរក្នុងរថយន្ដម៉ាក VISTO (រងរបួសធ្ងន់) ។

 

បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះកំពុងសង្ក្រោះបន្ទាន់នៅ គ្លីនិចឯកជន លី គឹមឌី ឃុំវាលរេញ ។  រីឯវត្ថុតាង (រថយន្ដ) ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។  ដោយឡែកអ្នកបើកបររថយន្ដម៉ាក MITSUBISHI FUSO បានរត់គេចខ្លួនបាត់ក្រោយពេលសមត្ថកិច្ចជំនាញទៅដល់កន្លែងកើតហេតុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២