អ្នកណាគេខ្លះ Fan កីឡាករសាច់ស ល្អក្បាច់ សែន រ៉ាដេត? ពេលនេះត្រឡប់មកវិញហើយ បន្ទាប់ពីបាត់មុខ២ខែ មកវិញលើកនេះដឹងតែកក្រើកសង្វៀន Boostrong King of The Ring Kun Khmer ហើយសប្តាហ៍នេះ

ភ្នំពេញ៖ បាត់មុខពីសង្វៀនថោនយូរដែរហើយ ស្មានតែទៅណា តាមពិតទៅសម្ងំហ្វឹកហាត់វិជ្ជាគុនសោះ បងប្អូនប្រាកដជាបានស្គាល់ហើយអ្នកលេងគុនខ្មែរ ផ្ការីកគ្រប់រដូវ នៅតែល្បីដូចឈ្មោះ សាច់សល្អក្បាច់ សែន រ៉ាដេត អ្នកខេត្តកោះកុង ត្រៀមលេងសង្វៀនឈុតធំ ជាមួយជើងខ្លាំងគុនខ្មែរជាច្រើនរូបទៀត។ កុំឲ្យកម្មវិធីពិសេសនេះ រំលងណាបងប្អូន ដឹងតែកក្រើកសង្វៀន Boostrong King of The Ring Kun Khmer ហើយសប្តាហ៍នេះ។

អ្នកណាៗក៏ដឹងដែរថា កីឡាករវ័យក្មេងរូបនេះ មានទាំងសមត្ថភាព រូបសម្បត្តិក៏ស្រស់សង្ហា ចរឹតលក្ខណៈសុភាពរាបសាររម្យទម អ្នកគាំទ្រតាំងពីជំនាន់មុនរហូតដល់បច្ចុប្បន្ន នៅតែបន្តចង់មើលការប្រកួតរបស់កីឡាកររូបនេះជានិច្ច ។

 

សែន រ៉ាដេត ជាកីឡាករ មានចិត្តសឿងនៅលើសង្វៀន ហើយបើនិយាយពីកែងវិញ គឺច្បាស់ណាស់ មិនងាយមានអ្នកណាគេចកែងរបស់គេទាន់ឡើយ។ ក្បាច់ក្បូរក្នុងការវាយ មើលជ្រុងណាក៏ជក់ចិត្ត តែប៉ុណ្ណេះដឹងតែពេញសង្វៀនទៀតហើយសប្តាហ៍នេះ ។

 

ចង់ដឹងថា តើអ្នកលេងគុនខ្មែរវ័យក្មេងជើងខ្លាំងរូបនេះនឹងត្រូវប៉ះកីឡាកររូបណា រង់ចាំអ៊ុតមើលការចាប់ឆ្នោត រើសគូប្រកួតថ្ងៃខាងមុខនេះ ។

បើតាមកីឡាកររូបនេះបានឲ្យដឹងថា ការបាត់មុខមួយរយៈនេះដោយសារតែរូបគេមានបញ្ហារបួសកែងដៃ ក្រោយពីធូរស្បើយក៏សម្ងំហ្វឹកហាត់ដើម្បីត្រៀមកម្មវិធីធំក្រោយពីស្ថានីយទូរទស្សន៍ថោនបានទំនាក់ទំនងទៅ ព្រោះគេចង់ស្អំបេះដូងអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំការប្រកួតរបស់គេ ។

 

ការប្រកួតនឹងប្រព្រឹត្តទៅ នៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2025 កម្មវិធីចាប់ផ្តើមពីម៉ោង7យប់ទៅ។ Boostrong King of The Ring Kun Khmer សង្វៀនមូល មុនគេបង្អស់ ថ្មី ប្លែក  សែន រ៉ាដេត នឹងមានវត្តមានប្រកួតនៅសង្វៀន Boostrong King of The Ring Kun Khmer សប្ដាហ៍នេះ ជាមួយនឹងកីឡាករជួរមុខល្បីៗជាច្រើនរូបទៀត។ដូច្នេះបងប្អូនកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករនៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrongផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២