ភ្នំពេញ៖ អ្នកគាំទ្រប្រាកដជាស្គាល់ GOLDEN BOY KUN KHMER ហើយ ជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយ ដែលសម្រិតសម្រាំងយ៉ាងពិសេស ជ្រើសយកតែកំពូលកីឡាករដែលបានឆ្លងកាត់ការប្រកួតដ៏លំបាកគន្លងមកក្លាយជា GOLDEN BOY KUN KHMER ដើម្បីត្រៀមការប្រកួតព្រឹត្តិការណ៍ធំជាមួយនឹងកំពូលកីឡាករជាច្រើនមកពីក្រៅប្រទេស ។


កីឡាករជើងខ្លាំងគុនខ្មែរជាច្រើនរូប ដែលនឹងចូលខ្លួនមកធ្វើជាបេក្ខភាពGOLDEN BOY KUN KHMER ប៉ះជាមួយដៃគូដ៏សាកសមដែលស្ថានីយទូរទស្សន៍ថោនរួមសហការជាមួយ GANZBERG បានរៀបចំយ៉ាងពិសេសជូន ដើម្បីបង្កើតទស្សនីភាពប្រដាល់គុនខ្មែរដ៏អស្ចារ្យមួយនៅក្នុងពេលឆាប់ៗនេះ ។
IDOLS គុនខ្មែរជាច្រើនរូបរបស់បងប្អូន សុទ្ធតែជាកំពូលអ្នកលេងផ្លែអាវុធ ផ្លែកែង ជង្គង់ រន្ទះជើង និងកណ្ដាប់ដៃ មានគ្រប់អាវុធគុនខ្មែរល្អៗ ដោយរួមមានបេក្ខភាព GOLDEN BOY ទីមួយ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា , បេក្ខភាព ទី 2 រន្ទះជើងមុខសេដ ចម្រើន គុនខ្មែរ, GOLDEN BOY ទីបី អ្នកលេងកែងឆេះជង្គង់ហោះ អេអាំ ម៉ារីនភូថង, បេក្ខភាពបន្ទាប់ អ្នកលេងកែងឆេះ ម៉ឺន មេឃា , GOLDEN BOY KUN KHMER ជើងខ្លាំង ឡៅ ចិត្រា, និងបេក្ខភាព GOLDEN BOYរាហ៊ូមាសឈុត សេរីវ៉ាន់ថង ។


យ៉ាងម៉េចដែរ បងប្អូនគ្រាន់តែឃើញសមាសភាពGOLDEN BOY KUN KHMER របស់យើង គឺព្រឺសម្បុរបាត់ទៅហើយ។ ដូច្នេះរង់ចាំមើលថាតើដៃគូរបស់ GOLDEN BOY KUN KHMERជាច្រើនរូប ដែលបានសំលៀងអាវុធរួចជាស្រេចក្នុងការស្វាគមន៍ ដៃគូល្អៗមកពីក្រៅប្រទេសតើនឹងត្រូវប៉ះជាមួយប្រទេសណាខ្លះ ជួបគ្នានៅក្នុងពេលឆាប់ៗនេះ ។
GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក បេក្ខភាព GOLDEN BOY KUN KHMER ទាំង 6 រូបនេះ នឹងចាប់ដៃគ្នាមកអង្រួនសង្វៀន ក្នុងមហាព្រឹត្តិការណ៍ GANZBERG GOLDEN BOY KUN KHMER 2025 ។
គួរបញ្ជាក់ផងដែរថា បេក្ខភាពខាងបរទេស ដែលជាដៃគូរបស់កីឡាករគុនខ្មែរយើង ដែលសុទ្ធសឹងជាម្ចាស់ខ្សែក្រវាត់មកពីបណ្តាប្រទេសផ្សេងៗ ដែលនឹងធ្វើការបើកបង្ហាញមុខក្នុងពេលឆាប់ៗនេះនៅលើបណ្ដាលទំព័រ facebook page របស់ស្ថានីយទូរទស្សន៍ថោន ។
ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅ នាថ្ងៃទី 03 ខែកក្កដា ឆ្នាំ 2025 កម្មវិធីចាប់ផ្តើមពីម៉ោង 8 យប់តទៅ ទីតាំងរៀបចំសង្វៀនប្រកួត នៅក្នុងដីឡូត៍មួយកន្លែង ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERGផងដែរ៕


ដោយ៖ វិកគី