សេចក្តីប្រកាស៖ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំក្រៅពីប្រព័ន្ធធនាគារដើម្បីធានានូវសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម

(ភ្នំពេញ) ៖ ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំក្រៅពីប្រព័ន្ធធនាគារ ដើម្បីធានានូវសន្តិសុខនិង   សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ លោកប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះផ្សព្វផ្សាយស្តីពីការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ និងការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងខណ្ឌកំបូលកាលពីខែកក្កដា ដោយមានការចូលរួមពីលោក ឃឹម ស៊ុនសុដា អភិបាលខណ្ឌ កំបូល ប្រធានពន្ធដាសាខាខណ្ឌកំបូល អនុប្រធានមន្ទីរដែនដី និងចៅសង្កាត់ទាំង ៧ ភូមិបាលខណ្ឌ។

លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានមានប្រសាសន៍ថាការចុះផ្សព្វផ្សាយនេះយោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១-ប្រកាសលេខ ០៨៩ សហវ.ប្រក ស្តីពី ការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ។

២-ប្រកាសលេខ ០៣០សហវ.ប្រក ស្តីពី ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន។

ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការបង្កើតឲ្យមានប្រព័ន្ធផ្គត់ផ្គង់សាច់ប្រាក់ឆាប់រហ័សដោយស្របច្បាប់ក្រៅពីប្រព័ន្ធធនាគារ គឺជាការចូលរួមរួមចំណែកទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានដើម្បីធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ។

លោក វ៉ា សុធា បានលើកឡើងថា ប្រកាសនេះមានគោលដៅកំណត់យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទទួលបញ្ចាំ និងទទួល    ប្រាតិភោគដោយអនុប្បទានដែលមាន អាជ្ញាប័ណ្ណ លិខិតគតិយុត្តិ ដែលចេញដោយក្រសួង ជំនាញ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន សហគ្រា ប្រកបអាជីវកម្មទទួលបញ្ចាំ ឬធ្វើអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទានបានស្របតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២