ឯកឧត្តមឧត្តមសេនីយទោ ង៉ុយ ហាក់ ៖ វត្តមានឯកឧត្តម គួច ចំរើន នៅខេត្តព្រះសីហនុ ធ្វើឲ្យប្រជានជនត្រេកអរ​

(ព្រះសីហនុ) ៖ ឯកឧត្តម ឧត្តមសេនីយទោ ង៉ុយ ហាក់ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា វត្តមានរបស់ឯកឧត្តម គួច ចំរើន នៅក្នុងខេត្តព្រះសីហនុបានធ្វើខេត្តនេះ មានការផ្លាស់ប្ដូរច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយទោ ង៉ុយ ហាក់ ថ្លែងបែបនេះ នៅក្នុងឱកាសដែរ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបានឆ្លៀតពេលវេលាដ៏មមាញឹក បានអនុញាតឲ្យ ឯកឧត្តម ង៉ុយ ហាក់ និងលោកជំទាវ, លោកស្រី ហុង គឹមលាង និងក្រុមគ្រួសារ ជួបសម្តែងការគួរសម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ង៉ុយ ហាក់ និងលោកស្រី ហុង គឹមលាង បានឲ្យដឹងថា ចាប់តាំងពីលោកអភិបាលមកដឹកនាំខេត្តព្រះសីហុនុ ឃើញថាមានការអបអរសាទរពីប្រជាពលរដ្ឋច្រើន ទាំងក្នុងខេត្ត  ក៏ដូចជាប្រជាជនទូទៅ។ ការដោះស្រាយបញ្ហាប្រឈមសម្រេចបានជាបន្តបន្ទាប់។ អង់អាច ក្លាហាន ហ៊ានសម្រេចចិត្តវះកាត់ ដោយប្រកាន់ជំហរតម្លាភាពត្រឹមត្រូវយុត្តិធម៌។

ឯកឧត្តម ឧត្តមសេនីយទោ ង៉ុយ ហាក់ ក្នុងនាមជាប្រជាជនរស់នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាខ្លួនយើងផ្ទាល់ មានមោទនភាពដែលមានមេដឹកនាំល្អ និងដោយមេីលឃេីញថា វដូវនេះ ជារដូវវស្សា ប្រជាពលរដ្ឋមួយចំនួនប្រកបរបបនេសាទ មិនអាចចេញនេសាទបាន ម្យ៉ាងទៀតប្រជាជនមួយចំនួនក៏រងនូវគ្រោះដោយទឹកជំនន់ និងខ្យល់ព្យុះជាដេីម ហេតុនេះហើយបានជាថ្ងៃនេះ ក្រៅពីការសាកសួរសុខទុក្ខ ក៏បានពាំនាំសម្ភារៈមាន អង្ករ ៥តោន, មី20កេះធំ=120កេះតូច, ត្រីខ20កេះធំ=120កេះតូច, ទឹកសុីអុីវ60យួ, ទឹកត្រី60យួរ និងថវិកាចំនួន ២០ ០០០ ០០០រៀល ដើម្បីចែករំលែក ចូលរួមចំណែកជួយដល់រដ្ឋបាលខេត្តចាត់ចែងក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាល។

សូមគោរពជូនពរ ឯកឧត្តម អភិបាល មានសុខភាពល្អអាយុវែង មានសុភមង្គល ទទួលជោគជ័យបន្ថែមទៀតដែលថ្នាក់ដឹកនាំប្រគល់ជូន និងមានការ គាំទ្រ  គោរពស្រឡាញ់ពីកងកម្លាំង មន្ត្រីរាជការ ប្រជានពលរដ្ឋបន្តថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២