ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់រស្មីគុនខ្មែរទីបំផុតបានសម្រេចដូចក្តីបំណងប៉ងប្រាថ្នារយៈពេល៧ឆ្នាំ ត្រូវឆ្លងកាត់ការប្រកួតប្រជែងម្តងហើយ ម្តងទៀត ប៉ុន្តែកន្លងមកមិនដែលបានជោគជ័យឡើយ។

តែយប់ម៉ិញ កីឡាករវ័យក្មេងគុនខ្មែរដូនតារូបនេះបានយកឈ្នះកីឡាករម៉ុងហ្គោលីដោយពិន្ទុ ឡើងទៅប៉ះជើងខ្លាំងអ៊ីរ៉ង់ ហើយក៏បានបំបាក់ដៃគូឱ្យបោះបង់ការប្រកួតរយៈពេលខ្លីត្រឹមតែមួយទឹកប៉ុណ្ណោះ សូម្បីតែក្រោកក៏មិនចង់រួច។
គួរជម្រាបផងដែរថា សម្រាប់រស្មី នេះជាលើកទីបីហើយ ដែលគេចូលប្រកួតប្រជែងដណ្តើមខ្សែក្រវ៉ាត់។ កន្លងមកគេមិនដែលបានក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់នោះទេ លើកនេះគេតាំងចិត្តខ្ពស់ណាស់ដើម្បីធ្វើឲ្យបានល្អកែកំហុសឆ្គង ដែលបរាជ័យលើកមុន រហូតដល់សម្រេចសមិទ្ធផលធំក្នុងអាជីព៕
ដោយ៖ វិកគី


