សោកស្តាយកីឡាករ ម៉ាត់ នូរុណត្រូវអវត្តមានពីជម្រើសជាតិដោយសារបញ្ហាមួយនេះ

ភ្នំពេញ៖ កីឡាករខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ត្រូវបានក្លឹបបឹងកេតរាយការណ៍ថា កំពុងមានរបួសអំឡុងពេលបេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា ដោយពិនិត្យឃើញថា មានឆ្អឹងដុសនៅត្រឹមកជើងខាងស្តាំ ហើយឥឡូវនេះកីឡាករ ម៉ាត់ នូរុណ បានត្រឡប់មកកាន់ក្លឹបបឹងកេតវិញហើយ ដោយកំពុងតាមដានអាការៈយ៉ាងយកចិត្តទុកដាក់ដើម្បីព្យាបាល។

យោងតាមក្លឹបបាល់ទាត់បឹងកេតនៅថ្ងៃអង្គារ ទី០៤ ខែសីហានេះ បានរៀបរាប់ឱ្យដឹងថា ‌៖ កីឡាករ ម៉ាត់ នូរុណ បានរងរបួសអំឡុងពេលបេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា។
ក្រោយការពិនិត្យត្រូវបានបង្ហាញថា នូរុណ មានដុសឆ្អឹងនៅកជើងស្តាំ និងបច្ចុប្បន្នបានចាកចេញពីក្រុមត្រលប់មកក្លឹបវិញហើយ ដើម្បីតាមដានអាការៈ និងព្យាបាល។

ពិតជាមានការសោកស្តាយយ៉ាងខ្លាំងជាមួយ នូរុណ ដែលខកខានឱកាសទៅបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិ និងសូមជូនពរឱ្យប្រធានក្រុមរបស់យើង ឆាប់ជាសះស្បើយពីរបួស៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២