ភ្នំពេញ៖ បញ្ចប់បេសកកម្មមួយដោយជោគជ័យ នៅទឹកដីខេត្តកោះកុង ឥឡូវនេះស្ថានីយទូរទស្សន៍ថោនបានរួមសហការជាមួយក្រុមហ៊ុន GANZBERG នាំយកគុនខ្មែរទៅកាន់ពិភពលោក ជាមួយនឹងការប្រគុំតន្ត្រី ប្រដាល់គុនខ្មែរដ៏ធំប្រចាំប្រទេស ក្រោយពីការត្រឡប់មកវិញ ដើម្បីត្រៀមទៅជួបបងប្អូននៅទូទាំងខេត្ត ក្នុងប្រទេសកម្ពុជា។

ក្រោយពីបញ្ចប់បេសកកម្មនៅតារាសាគរ សាទរកម្ពុជានៅលើទឹកដីទេសចរណ៍ដ៏ចំណាស់មួយនៅក្នុងប្រទេស នៅសប្តាហ៍នេះក្រុមកីឡាករជាតិ និងអន្តរជាតិនឹងធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីបង្កើតមហាព្រឹត្តិការណ៍មិនអាចបំភ្លេចបាន ដែលនាំមកនូវផ្ទាំងទស្សនីយភាពការប្រកួតប្រដាល់គុនខ្មែរ មិនធ្លាប់មាន ជាមួយនឹងវត្តមានកីឡាករថ្មី នៅក្នុងការបើកសករាជថ្មី ។
សប្តាហ៍នេះ កម្មវិធី GANZBERG KUN KHMER TOUR CONCERT នឹងទៅដល់ ទីតាំងបុរីសុភមង្គល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ។

ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងមានការប្រកួតគូរពិសេសជាច្រើនគូដូចជាគូមិត្តភាពគុនខ្មែរបន្តបេសកកម្មរបស់ជើងខ្លាំងគុនខ្មែរ នៅលើសង្វៀន GANZBERG Kun khmerរួមមាន៖
– សាន់ គុនខ្មែរ
– យ៉េន ឌីណា
– វង្ស វិឆ័យ
– កាន់ ម៉េងហុង និងកីឡាករគុនខ្មែរជាច្រើនរូបទៀត ក្នុងកម្មវិធី GANZBERG Kun Khmer Tour Concert ។
នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG៕

ដោយ៖ វិកគី

