ភ្នំពេញ៖ ការវិលត្រឡប់មកវិញជាមួយនឹងការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍ប្រមូលផ្ដុំសុទ្ធតែកំពូលកីឡាករអ្នកប្រយុទ្ធគុនខ្មែរ នៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)សប្តាហ៍នេះ។


ការប្រកួតនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)សប្តាហ៍នេះគឺជាព្រឹត្តិការណ៍សប្បុរសធម៌ ប្រដាល់គុនខ្មែរ ដើម្បីជួយដល់វីរៈកងទ័ព ស្មារតីរួបរួមគ្នា បន្តឈរជាកម្លាំងជួរក្រោយដ៏រឹងមាំដល់វីរកងទ័ពកម្ពុជា តាមរយៈព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ 1 ពាន់លានរៀលដើម្បីសប្បុរសធម៌ ដើម្បីជួសជុល និងកសាងសាលារៀន Wurkz ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ។
ព្រឹត្តិការណ៍ប្រកួតនៅលើសង្វៀន WURKZ សេនាគុនខ្មែរ យ័ន្ត៨ទិស (Kun Khmer Warriors)សប្តាហ៍នេះ អ្វីដែលកាន់តែជក់ចិត្តទៅទៀតនោះគឺការប្រកួតគូម៉ារ៉ាតុនដណ្តើមពានរង្វាន់ប្រភេទទម្ងន់ (60Kg) ហើយបេក្ខភាពដែលចូលរួមសុទ្ធតែអ្នកលេងកណ្តាប់ដៃ ដើម្បីស្វែងរកជើងខ្លាំងតែមួយរូបគត់ ជាម្ចាស់ពានរង្វាន់នៅចុងសប្តាហ៍នេះ៖
– ពេជ្រ កក្កដា
– សេងទ្រី គុនខ្មែរ
– យុគ យក្សផ្លែ
– យ៉ន ពិសី

ជាមួយគ្នានេះក៏មានការប្រកួតដ៏កក្រើកគូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)ផងដែរ៖
– រស្មី គុនខ្មែរ ប៉ះជើងខ្លាំងមកពីប្រទេសមីយ៉ាន់ម៉ា NYEIN CHAN AYE ។
– អ៊ួច ធារិទ្ធ មកល្បងកណ្ដាប់ដៃជាមួយកីឡាករប្រេស៊ីល DANIEL NASCIMENTO។
– ម៉ឺន មេឃា ឡើងតតាំងជាមួយកីឡាករអឺរ៉ង់ EHSAN។

សម្រាប់គូដណ្តើមខ្សែក្រវាត់ Wurkz IPCC Kun Khmer (5ទឹក)រួមមាន៖
– ពេជ្រ សម្បត្តិនឹងត្រូវធ្វើការធ្ងន់ក្នុងជំនួបដ៏កក្រើកជាមួយអ្នកលេងពូថៅដៃមកពីប្រទេសចិន JIANG RONGLONG។
កុំឱ្យការប្រកួតដ៏អស្ចារ្យនេះកន្លងផុតទៅ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ព្រឹត្តិការណ៍ប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី10 ខែមករា ឆ្នាំ2026 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំង នៅបរិវេណបុរីជីបម៉ុង ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ព្រៃទា)។
ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZផងដែរ៕

ដោយ៖ វិកគី

