ភ្នំពេញ៖ លទ្ធផលនៃការចាប់ពូលក្នុងពានរង្វាន់ HYUNDAI CUP 2026 ដោយក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល A ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល A មាន៖ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និងទីម័រខាងកើត ឬក៏ប៊្រុយណេ (Playoff) សម្រាប់ការប្រកួតពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន Asean Hyundai Cup2026 ខណៈ ការប្រកួតនឹងលេងក្នុងដី ២ ប្រកួត, ក្រៅដី ២ ប្រកួត ។


ចំណែកពូល B មាន៖ ថៃ ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន។ កម្ពុជាអាចនឹងមានភាពតានតឹងប៉ះសុទ្ធតែ Top នៅអាស៊ានមាន៖ វៀតណាម ម្ចាស់ផ្ទះការពារតំណែងជើងឯក ឥណ្ឌូនេស៊ី សម្បូរកូនកាត់ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រដាក់ក្តីរំពឹងចំពោះទម្រង់លេងរបស់ឈុតជម្រើសជាតិកម្ពុជាក្រោយៗនេះថា មានឆន្ទៈមោះមុតក្នុងការប្រយុទ្ធនៅលើទីលាន ។


សូមជម្រាបផងដែរថា ក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតបើកឆាកប៉ះក្រុមភ្ញៀវសិង្ហបុរី ប្រចាំពូលA នៃពានរង្វាន់ Asean Hyundai Cup 2026 ចូលរួមទស្សនាទាំងអស់គ្នាដើម្បីជម្រើសជាតិកម្ពុជាយើង៕

ដោយ៖ វិកគី

