ភ្នំពេញ៖ ខ្សែក្រវ៉ាត់ ពានរង្វាន់ ប្រាក់លានបានដាក់ឲ្យប្រកួតដណ្ដើមអស់ហើយ នៅឡើយតែដុំមាស កាន់តែថ្មីប្លែកជាមួយកម្មវិធី Wurkz សេនាគុនខ្មែរយន្ត៨ទិស ត្រៀមការប្រកួតខ្នាតធំ ដាក់សុទ្ធតែដុំមាស ឱ្យកីឡាករប្រកួតដណ្តើម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា ចុងសប្តាហ៍នេះ។

ដើម្បីជាកាដូថ្ងៃចូលឆ្នាំចិន ផ្ដល់ជូនទៅដល់កីឡាករ ភេសជ្ជៈប៉ូវកម្លាំងវើកបានសហការជាមួយស្ថានីយ៍ទូរទស្សន៍ថោនបង្កើតនូវព្រឹត្តិការណ៍ប្រកួតម៉ារ៉ាតុន ដណ្តើមពានរង្វាន់Wurkz ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និង៥៧គីឡូក្រាម។ហើយអ្វីដែលកាន់តែកក្រើកជាងនេះទៅទៀតនោះ បេក្ខភាពនីមួយៗសុទ្ធតែ ជាម្ចាស់ខ្សែក្រវ៉ាត់នៅលើសង្វៀនស្រាប់ ប៉ះគ្នាដឹងតែមានស្រក់លោហិតជាពុំខាន មុនបានដុំមាស។
ព្រឹត្តិកាណ៍រប្រកួតដែលលោកអ្នកទន្ទឹមរង់ចាំនោះនឹងមកដល់ហើយនាពេលនេះ ជាមួយនឹងបេក្ខភាពម៉ារ៉ាតុនដណ្ដើមពានរង្វាន់នាចុងសប្តាហ៍នេះរួមមាន៖ អ្នកលេងកែង ខាំ សូរិយា, អ្នកប្រយុទ្ធកណ្ដាប់ដៃ ប៉ុង ពិសិទ្ធ ,កំពូលអ្នកលេងកែងឡៅ រចនា, អ្នកលេងទម្ងន់កណ្ដាប់ដៃម៉ន បណ្ឌិត ។


ចំណែកឯបេក្ខភាពម៉ារ៉ាតុនដណ្ដើមដុំមាស Wurkz ដែលជាកាដូចូលឆ្នាំចិនក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដឹងតែអស់ទាស់តែម្ដងហើយបងប្អូន តែម្ចាស់ខ្សែក្រវ៉ាត់ និងអ្នកធ្លាប់ចូលប្រឡូកក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវ៉ាត់ 4 រូបនេះ អ្នកណាប៉ះគ្នាក៏កក្រើកដែរ ព្រោះសុទ្ធតែជាជើងខ្លាំងនៅលើសមរភូមិក្បាច់គុន។ បេក្ខភាពទាំង៤រូបដែលនឹងត្រូវឡើងប្រកួតស៊ីសាច់ហុតឈាមគ្នាលើសង្វៀនដើម្បីដណ្តើមដុំមាសពីWurkz នោះរួមមាន៖ អ្នកប្រយុទ្ធកណ្ដាប់ដៃ ពេជ្រ អទិទេព , កំពូលអ្នកលេងចិត្តសឿង ឃួន ឡាំកូស៊ីន,កីឡាករល្អក្បាច់ខេម ចាន់ និងអ្នកប្រយុទ្ធសន្ទុះដៃ ហ៊ីម គីមរៀង ។

គួរជម្រាបផងដែរថា កីឡាករទាំងអស់ដែលជាបេក្ខភាពម៉ារ៉ាតុន នឹងត្រូវឡើងមកចាប់ឆ្នោតដើម្បីជ្រើសរើសគូប្រកួតក្នុងជុំទី 1 អ្នកឈ្នះជុំទី1 និងបន្តឡើងទៅជុំទី 2 វគ្គផ្ដាច់ព្រ័ត្រប្រកួតដណ្ដើមដុំមាសតែម្ដង។
បន្ថែមពីលើគូម៉ារ៉ាតុងក៏នៅមានការប្រកួតគូមិត្តភាពអន្តរជាតិ មួយគូដ៏ជក់ចិត្តទៀតរវាងសូត្រ វាសនា គុនខ្មែរ ត្រូវជួបតតាំងជាមួយកីឡាករ រុស្សី កូស្តីយ៉ា រូឌេនកូ ក្នុងការប្រកួតមិត្តភាពអន្តរជាតិវាយបីទឹក។
ជួបគ្នាជាមួយការប្រកួត នៅលើសង្វៀន Wurkzសេនាគុណខ្មែរយ័ន្ត៨ទិស ១ពាន់លានរៀលដើម្បីសប្បុរសធម៌ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករាឆ្នាំ ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង ៧ យប់តទៅ ទីតាំងរៀបចំសង្វៀនស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើទំព័រហ្វេសប៊ុក TOWN FULL HDTV,TOWN FM 102,25 និងផេក WURKZ ផងដែរ។
សូមបងប្អូនអ្នកខេត្តតាកែវយើង អញ្ជើញទៅចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់កីឡាករគុនខ្មែរយើង Wurkz ជួយគុនខ្មែរ និងកីឡាដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យខ្លាំង និងល្បីរន្ទឺនៅលើឆាកអន្តរជាតិ៕

ដោយ៖ វិកគី

