ខ្លាំងមែន! កីឡាករចាន់ វឌ្ឍនាការ ត្រឡប់មកវិញជាមួយនឹងការរកគ្រាប់បាល់ជួយឱ្យបឹងកេតឈ្នះដៃគូក្នុងលទ្ធផល៩ទល់នឹង០

ភ្នំពេញ៖ ពិតជាមិនធម្មតាមែន គ្រាន់តែការវិលត្រឡប់មកវិញដំបូងរបស់កីឡាករឆ្នើមនៅលើទីលានបាល់ទាត់ចាន់ វឌ្ឍនាការ ឬបងប្អូនស្គាល់ថា CV11 ប្រកួតដំបូងនៃការវិលមកវិញនាពេលនេះ រកបានគ្រាប់បាល់មួយគ្រាប់ជូនក្រុមឬក្លឹបរបស់ខ្លួន។

ការរកបានមួយគ្រាប់របស់ខ្សែប្រយុទ្ធចាន់ វឌ្ឍនាការឱ្យក្លឹបបឹងកេតនាពេលនេះគឺក្រោយពីអវវត្តមានពីទីលានអស់រយៈពេលជាង១ឆ្នាំ ដោយសាររបួសសរសៃជង្គង់ ACL គ្រាប់បាល់នេះជាគ្រាប់បាល់ទី៨របស់បឹងកេតបានយកឈ្នះលើក្រុម Lion King FC នៅក្នុងជំនួបនៃការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២០២៦ កាលពីថ្ងៃពុធ ទី ២១ មករា ម្សិលមិញនេះ ។

សូមជម្រាបផងដែរថា ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ បានបញ្ចប់ ៤ គូនៅរសៀលថ្ងៃ ពុធ ទី ២១ ខែ មករា ឆ្នាំ ២០២៦ ខណៈ វិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានយកឈ្នះដៃគូច្រើនគ្រាប់ដូចគ្នា។

 

សរុបលទ្ធផលនៃការប្រកួតថ្នាក់ជាតិសប្តាហ៍ទី២០ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបាត់ដំបងយូណាយថីតលទ្ធផល 5-2, ភ្នំពេញក្រោនឈ្នះសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ 3-0, បឹងកេយឈ្នះឡាយអ៉ិនឃីង ខេត្តសៀមរាប 9-0 , វិសាខាឈ្នះភ្នំពេញកាឡាក់ស៊ី 13-0 ៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២