សករាជថ្មី បាល់ទាត់លីគកំពូលកម្ពុជាបានវិលត្រឡប់មកវិញហើយ នៅដើមខែកញ្ញាខាងមុខនេះ

ភ្នំពេញ៖ ទីបំផុតការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជាបានវិលមកវិញហើយនៅដើមខែកញ្ញាខាងមុខនេះ។យោងទៅតាមក្រុមហ៊ុនលីគកំពូលកម្ពុជា ក្រោយពីមានការចាប់គូរួចរាល់ក៏បានបង្ហាញពីសមាសភាពក្រុមដែលនឹងត្រូវប្រកួតប៉ះគ្នានាដើមខែកញ្ញាខាងមុខនេះ ប៉ុន្តែមិនទាន់កំណត់ទីកន្លែងប្រកួតនិងពេលវេលាជាក់លាក់នៅឡើយទេ។

សប្តាហ៍ទីមួយនៃការប្រកួតត្រូវនឹងថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមបាល់ទាត់សឹង្ហក្រហមភ្នំពេញក្រោននឹងត្រូវប៉ះជាមួយណាហ្កាវើល៍, ចំណែកឯក្រុម អឹម អូ អាយ កំពង់ដេវ៉ា នឹងត្រូវប៉ះជាមួយអង្គរថាយហ្គ័រ ។

សម្រាប់ការប្រកួតថ្ងៃអាទិត្យទី ០៦ ខែកញ្ញា ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទនឹងត្រូវជួបប្រកួតជាមួយវិសាខា, គិរីវង្សសុខសែនជ័យ ប៉ះជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង,ក្រុមបាល់ទាត់បឹងកេតនឹងត្រូវប្រកួតជាមួយអាយអេស អាយ ដង្កោសែនជ័យ ។

អ្នកគាំទ្ររំពឹងទុកថា រដូវកាលថ្មីនេះនឹងមានការប្រកួតប្រជែងកាន់តែខ្ពស់ ខណៈដែលក្រុមតូចៗមួយចំនួន បានរៀបចំរចនាសម្ព័ន្ធក្លឹបថ្មីដើម្បីប្រកួតប្រជែងជាមួយក្រុមជើងខ្លាំងTop 5កាលពីរដូវកាលមុន ដូច្នេះរង់ចាំទស្សនាទាំងអស់គ្នាថាតើសករាជថ្មីនៃបាល់ទាត់លីគកំពូលកម្ពុជាជក់ចិត្តយ៉ាងណា?។

 

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២