ពេញលេងហើយបងប្អូន គូម៉ារ៉ាតុនដណ្តើមពានរង្វាន់ប្រភេទទម្ងន់(60Kg)សង្វៀន Cambodia Mas Fight សប្តាហ៍នេះ ដាក់សុទ្ធតែឈុតពូកែកណ្តាប់ដៃ!

ភ្នំពេញ៖ សប្តាហ៍នេះមិនឱ្យចាញ់សប្តាហ៍មុនៗឡើយ គូដណ្តើមពានលេងឈុតធំ ដាក់សុទ្ធតែអ្នកប្រយុទ្ធ នៅលើសង្វៀនដែលមានបេក្ខភាពចំនួន៤រូបក្នុងនោះរួមមាន៖ កីឡាករ ជ័យ គឹមហុង អ្នកលេងទម្ងន់កណ្តាប់ដៃជាបេក្ខភាពទី១, ចំណែកអ្នកល្អអាវុធវាយមិនដែលទប់ដៃ និងដកថយនោះ កីឡាករ ធន់ ចំណាប់ ក៏មិនធម្មតាដែរត្រៀមខ្លួនយ៉ាងល្អជាបេក្ខភាពទី២ដណ្តើមពាន,បើក្រឡេកមកមើស រិទ្ធ វឌ្ឍនៈ វិញ បានសម្រួចអាវុធអស់ហើយ ទាំងជង្គង់ ទាំងកែងជាបេក្ខភាពទី៣, ដោយឡែកបេក្ខភាពទី៤ កីឡាករ ពេជ្រ វិបុលសុខ ឯណេះវិញ ក៏មិនទុកឱកាសឱ្យដៃគូប្រកួតយកជ័យជម្នះបានងាយស្រួលដែរ ដោយរូបគេបុកហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមដណ្តើមយកពានដ៏ធំមួយនេះ។រង់ចាំទស្សនាទាំងអស់គ្នាបងប្អូន តើអ្នកណានឹងក្លាយជាម្ចាស់ពានដ៏ធំមួយនេះ?។

**គូប្រកួតសរុប នៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះ  សម្រាប់គូមិត្តភាពជាជាតិគុនខ្មែរ (Kun Khmer Rules)គឺ

– រស់ អារុណ ប៉ះ  សុខនី គុនខ្មែរ

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖

– មករា គុនខ្មែរ ជួបកីឡារករចិន ZHANG ZHENJIANG

– ឡុង ជិន ប៉ះកីឡាករម៉ារុក NOUREDDINE

– គឹម វាសនា  តតាំងកណ្តាប់ដៃជាមួយម៉ារុក MOHAMMAD EL ISSAOUI។

ព្រឹត្តិការណ៍ប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beer ផងដែរ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២