ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើលបានឡើងមកឈរនៅលេខរៀងទី3នៅតារាងការប្រកួតបាល់ទាត់លីគកំពូលកម្ពុជានៅត្រឹមសប្តាហ៍ទី18នេះ ។ក្រោយពីបានប្រកួតស្មើលទ្ធផល1ទល់នឹង1ជាមួយក្រុមខ្លាំងវិសាខា ហើយគ្រាប់បាល់របស់វិសាខារកបានដោយកីឡាករPark Junbin ចំណែកឯមួយគ្រាប់របស់ណាហ្គាវើលដ៏ រកបានដោយ MATEUS MARTINS កាលពីចុងសប្តាហ៍កន្លងទៅ ធ្វើឲ្យក្រុមបាល់ទាត់ណាហ្កាវើលដ៏ មាន29 ពិន្ទុនៅក្នុងដៃ ឈរពីក្រោយក្រុមបាល់ទាត់លេខ 2 ភ្នំពេញក្រោន ដែលមាន 37ពិន្ទុ ដោយព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរកំពូលតារាង។


បន្ថែមពីនោះ កីឡាកររបស់ណាហ្កាវើលដ៏ 75 MATEUS MARTINS DA CONCEICAO បានក្លាយជាកីឡាករល្អប្រចាំការប្រកួតថែមទៀត ។
មិនសូវមានគេនិយាយច្រើនដូចជាក្រុមផ្សេងៗនៅលើបណ្តាញសង្គម ស្របពេលក្រុមបឹងកេត ធ្លាក់មកលេខ ៤ វិញ ក្រោយចាញ់អង្គរថាយហ្គឺរ ១-០។


ជាមួយនឹងលទ្ធផលខាងលើនេះ ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងចំណោម៦ប្រកួតចុងក្រោយ ពោលគឺឈ្នះ៤ និងស្មើ ២ដង ហើយការប្រកួតបន្ត ពួកគេនឹងត្រូវប៉ះគ្នាជាមួយភ្នំពេញក្រោន នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ៕

ដោយ៖ វិកគី

