អ្នកកំពង់ឆ្នាំងត្រៀមបំពង់កហើយឬនៅ? បានទាំងរាំលេងសប្បាយជាមួយការប្រគំតន្ត្រី និងបានទាំងស្រែកហ៊ោរទស្សនាប្រដាល់គុនខ្មែរ

ភ្នំពេញ៖ អស់ទាស់តែម្ដងសប្តាហ៍នេះ GANZBERG x Town និងពាំនាំទស្សនីយភាពដ៏កក្រើកប្រចាំសប្តាហ៍ ដែលមានទាំងការប្រកួតក្បាច់គុន និងការប្រគំតន្ត្រី ដែលមានវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មថោនជាច្រើនរូប  ជាពិសេសព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ប្រមូលផ្ដុំសុទ្ធតែអ្នកប្រយុទ្ធក្បាច់គុន មានទាំងជើងខ្លាំងជាតិ និងអន្តរជាតិចូលរួមប្រកួតមិនធ្វើឱ្យបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។

ពេលវេលាដែលអ្នកគាំទ្រគុនខ្មែរនៅខេត្តកំពង់ឆ្នាំងទន្ទឹងរង់ចាំនោះបានមកដល់ហើយ ជួបជាមួយកីឡាករគុនខ្មែរជាច្រើនរូប ចូលមកបញ្ចេញស្នៀតប្រយុទ្ធដ៏អស្ចារ្យ ដែលដូនតាខ្មែរយើងបានបន្សល់ទុកឲ្យរាប់ពាន់ឆ្នាំមកហើយនឹងមកបង្ហាញនៅលើសង្វៀន GANZBERG Kun Khmer Tour Concert នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ចុងសប្តាហ៍នេះ ។

 

កម្មវិធីដ៏ពិសេសនេះនឹងរៀបចំនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផ្ទាល់ ដែលនឹងមានការប្រកួតគូមិត្តភាពគុនខ្មែរចំនួនពីរគូ រវាងអ្នកប្រយុទ្ធសាគា គុនខ្មែរ ជួបប្រកួតជាមួយ លី សុវណ្ណធីណៃ , ចំណែកឯកីឡាករលី ហៃ ត្រូវប៉ះជាមួយ ម៉ៅ សាម៉ាន ។

ចំណែកឯការប្រកួតមិត្តភាពអន្តរជាតិវិញកាន់តែកក្រើកជាមួយកំពូលអ្នកលេងកែងណាំឆៀវ គុនខ្មែរ ត្រូវប្រកួតប៉ះ កីឡាករចិន ផេង ហ្វេជុន , កំពូលអ្នកលេងកណ្តាប់ដៃផាន់ ផាណាត ជួបតទល់ជាមួយកីឡាករពូកែដៃមីយ៉ាន់ម៉ា អង់ កូ ឡាត់ , អ្នកលេងរន្ទះជើង កែងពិឃាត សូត្រ ខេវិន ត្រូវប្រកួតប៉ះកីឡាករមីយ៉ាន់ម៉ា កំពូលអ្នកលេងកែងស្វិត យេ លីម អូ, នាគឆ្លងដែនយេន ឌីណា ត្រូវជួបតតាំងជាមួយជើងខ្លាំងអ៊ីរ៉ង់កីឡាករ បាស្មៀ ហើយកីឡាករទាំងអស់នឹងត្រូវប្រកួតគ្នាក្នុងចំនួបវាយបីទឹកលក្ខណៈគុនខ្មែរ ។

 

បន្ថែមពីការប្រកួតប្រដាល់គុនខ្មែរ ក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យ ដែលមានការចូលរួមពីសំណាក់អ្នកនាងAngela , លោក ណាំ ប៊ុនណារ័ត្ន, កញ្ញា BM, លោក Rith Alex ហើយក៏មានការចូលរួមពីតារារ៉េបកំពុងពេញនិយម  លោក វុឌ្ឍា កុំភ្លេចចូលរួមរាំលេងសប្បាយទាំងអស់គ្នានាថ្ងៃទី៣១ ខែមករា  ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និងGanzberg Beer ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២