ថ្លើមធំណាស់ រាហ៊ូមាស ឈុត សេរីវណ្ណថងហ៊ានណាត់ជើងខ្លាំងមកពីអូបេគីស្ថានឡើងប្រកួតលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសនៅខេត្តកំពតចុងសប្តាហ៍នេះ!

ភ្នំពេញ៖ សប្តាហ៍នេះ បងប្អូនអ្នកខេត្តកំពតនឹងបានជួបជាមួយកំពូលអ្នកវាយបុកចិត្តសាស្ត្រគុនខ្មែរ ឈុត សេរីវណ្ណថង គូឯកត្រៀមជួបតតាំងជាមួយជើងខ្លាំងមកពីអូបេគីស្ថាន។

 

អ្នកណាគេខ្លះជាហ្វេនរបស់ឈុត សេរីវ៉ាន់ថង កុំភ្លេចត្រៀមជួបគ្នាឆាប់ៗនេះ កីឡាករជើងខ្លាំងរូបនេះនឹងទៅប្រកួតជាមួយកីឡាករ កំរុនមីហ្សូ មកពីអូបេគីស្ថាន ក្នុងការប្រកួតគូឯកមិត្តភាពអន្តរជាតិគុនខ្មែរ ។

បន្ថែមពីនេះក៏មានគូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)គឺ៖

-កីឡាករ ភក្តី គុនខ្មែរ ប៉ះជាមួយកីឡាករ៉ឺរ៉ង់  MAHDI SHARIFI,វេង សុភ័ក្រ ត្រូវប៉ះកីឡាករចិន Sun Haigen ,ចំណែកឯអេ ណារ័ត្ន ប៉ះកីឡាករម៉ាឡេស៊ី Mirul ។

ចំណែកឯការប្រកួតម៉ារ៉ាតុងដណ្តើមពានរង្វាន់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមមានបេក្ខភាពមានដូចជា៖

– រិទ្ធី លីម៉ូ

– អូន ស៊ីនួន

– ខាំ សូរិយា

– ពេជ្រ ម្ទេសខ្មាំង។

 

ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី31 ខែមករា ឆ្នាំ2026 ចុងសប្តាហ៍នេះ កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅទីតាំងរៀបចំសង្វៀននៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,ហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZ ផងដែរ។

 

ចប់កម្មវិធីប្រដាល់ចូលថ្ងៃបន្ទាប់ មានការប្រគំតន្រ្តីដើម្បីសប្បុរសធម៌! WURKZ នៅតែបន្តជួយឥតស្រាកស្រាន រៀបចំព្រឹត្តិការណ៍សប្បុរសធម៌ ដែលធ្វើឡើង ដើម្បីរួមគ្នាប្រមូលថវិកា យកទៅជួសជុល ឬកសាងសាលារៀន ដែលរងការខូចខាតតាមតំបន់ព្រំដែន។ ជាពិសេសបន្តផ្សព្វផ្សាយពីសិល្បៈតន្ត្រីកម្ពុជា  តន្ត្រី ១ពាន់លានរៀលដើម្បីសប្បុរសធម៌នឹងចាប់ផ្ដើមពីសប្ដាហ៍នេះតទៅ ជាមួយកំពូលតារាប្រចាំប្រទេសកម្ពុជា។

ជួបជាមួយកំពូលតារាចំរៀង៖ពេជ្រ ថាណា,លីហេង លីត,តាក់ ណារីតា,Zedes(Rapper),យ៉ាន់ សុជាតា,ស៊ូ ស៊ីរីកា នៅថ្ងៃអាទិត្យ ទី០១ កុម្ភៈ  ២០២៦! ចាប់ពីម៉ោង ៨:00 យប់តទៅទីតាំង នៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២