Amazing Kun Khmer! ដឹងតែកក្រើកទៀតហើយ មានវត្តមានដំរីយោលដៃពិឃាតគុនខ្មែរ និងកីឡាករល្អដៃជាច្រើនរូបទៀតមកអង្រួនសង្វៀន Cambodia Mas Fight ចុងសប្តាហ៍នេះ

ភ្នំពេញ៖ សប្តាហ៍ចុងក្រោយនៃដំណើរស្វែងរកបេក្ខភាពម្ចាស់ពានដើម្បីត្រៀមឡើងទៅប្រកួតប្រជែងដណ្តើមខ្សែក្រវ៉ាត់បានឈានចូលមកដល់ហើយ ដូច្នេះគូប្រកួតទាំងអស់នៅលើសង្វៀនត្រូវតែដាក់មួយចាស់ដៃដូចគ្នា។

សប្តាហ៍នេះនឹងមានវត្តមានកីឡាករសុទ្ធតែជើងខ្លាំងទាំងអស់ឡើងមកប្រកួតមិត្តភាពអន្តរជាតិ ដោយកីឡាករនីមួយៗសុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើសង្វៀនប្រយុទ្ធ ពិសេសសុទ្ធតែជាអ្នកពូកែកណ្ដាប់ដៃ។

 

អ្វីដែលកាន់តែកក្រើកនោះ សប្តាហ៍នេះក៏មានវត្តមានដំរីយោលដៃពិឃាត ព្រមជាមួយគូប្រកួតសរុបនៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះ ដែលសុទ្ធសឹងតែជាការប្រកួតជក់ចិត្ត។

**គូមិត្តភាពជាជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖

– ម៉ាលី អូប៉  Vs  ឃន មហិទ្ធិឬទ្ធិ។

 

**ប្រកួតគូម៉ារ៉ាតុនដណ្តើមពានរង្វាន់ប្រភេទទម្ងន់(60Kg)បេក្ខភាពដែលចូលរួមប្រកួត ដើម្បីរកអ្នកខ្លាំងទី8 នៅក្នុងសប្តាហ៍នេះ ដែលជាសប្តាហ៍ចុងក្រោយក្នុងការស្វែងរកម្ចាស់ពាន មានដូចជា៖

– ខ្លានុច 7មករា

– ឆន ឈៀងរ៉ាន់

– លីហេង អាទិត្យ

– ឡូញ វណ្ណឌី

**បើនិយាយពីគូមិត្តភាពអន្តរជាតិគុនខ្មែរ(Kun Khmer Rules) ក៏កាន់តែអស្ចារ្យទៅទៀតក្នុងនោះមានវត្តមានកីឡាករដូចជា៖

– ពេជ្រ កក្កដា ត្រូវជួបតតាំងជើងខ្លាំង អ៊ីរ៉ង់ MEHDI MOUSAV។

– ខ្លាចាស់ភ្នំដងរែកសំអាត គុនខ្មែរ ប្រកួតជាមួយកីឡាករអូបេគីស្ថាន  JAFARBEK។

– ដំរីយោលដៃ ពេជ្រ ប៊ុនសិដ្ឋ  អ្នកពូកែកណ្ដាប់ដៃ ត្រូវប៉ះអ្នកពូកែកណ្តាប់ដៃមកពីប្រទេសចិនLEE YOON RYONG។

 

ព្រឹត្តិការណ៍ប្រកួតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ៣រសៀលតទៅ ទីតាំង ស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beer។

កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករដោយសេរី រង់ចាំមើលទាំងអស់គ្នាថា នរណានឹងក្លាយជាម្ចាស់ពានចុងក្រោយនាសប្តាហ៍នេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២