មកដល់ប្រទេសកម្ពុជាភ្លាម កីឡាករបរទេសទាំងអស់ហាក់បីដូចជាមានអំនួត និងជឿជាក់ខ្លាំងក្នុងការប្រកួតជាមួយកីឡាករកម្ពុជានៅថ្ងៃស្អែកនេះ!

ភ្នំពេញ៖ កីឡាករអន្តរជាតិ ដែលជាដៃគូរបស់កីឡាករគុនខ្មែរត្រៀមប្រកួតនៅលើសង្វៀនមូល Boostrong King of The Ring Kun Khmer សប្តាហ៍នេះ ហាក់បីដូចជាមានជំនឿចិត្តជាខ្លាំង តាំងពីឈានជើងមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងថ្ងៃថ្លឹងគីឡូម្សិលម៉ិញនេះ កីឡាករគ្រប់រូប ដូចជាមិនញញើតជាមួយនឹងដៃគូកីឡាករកម្ពុជាឡើយ ដោយគេរង់ចាំឲ្យតែដល់ថ្ងៃប្រកួតតែប៉ុណ្ណោះ។ដោយកីឡាករនីមួយៗបានត្រៀមខ្លួនទុកជាយូរមកហើយ ដោយពួកគេម្នាក់ៗបាននិយាយថា រង់ចាំការប្រកួតនេះជាយូរមកហើយទម្រាំតែបានមកប្រកួត ដូច្នេះព្រឹត្តិការណ៍ប្រកួតដ៏ធំដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោនរួមសហការជាមួយ Boostrongនេះនឹងធ្វើឲ្យបងប្អូនអង្គុយលែងជាប់ហើយ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះ ក៏មានការប្រកួតលក្ខណៈម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ BOOSTRONG 4 MEN MARATHON (60Kg)ផងដែរ។ បេក្ខភាពដែលត្រូវចូលខ្លួនប្រកួតរួមមាន៖

-មាស ប៊ុនថេន Meas Bunthen( កម្ពុជា)

-អាល់ហ្សេរី GAYA FETTIOUNE (អាល់ហ្ការី)

-អេនដ្រេ ហ្វឺណានដេស ANDRE FERNANDEZ (អេស្ប៉ាញ )

-អាក់ម៉ាឡូវ អាក់រ៉វ AKMALOV AKHROR (អូបេគីស្ថាន )

 

សម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិលក្ខណៈអំបោះឆៅគឺ៖កីឡាករ រីគីសេងថង RICKY SENGTHONG Vs ហាសារ ល ឡា HASAR LAW LA (មីយ៉ាន់ម៉ា)។

 

គូមិត្តភាពអន្តរជាតិលក្ខណៈហ្គង់ចេញម្រាម ( KUN KHMER RULES MMA GLOVES)គឺជាការជួបគ្នារវាងកីឡាករ គោរមៈ ចាន់រាជ្យ KORMAR CANREACH  Vs ម៉េសសាអ៊ូដ បេនម៉ាម៉ារ MESSAOUD BENMAMR (អាល់ហ្ការី)។

 

ដោយឡែក សម្រាប់គូប្រកួតលក្ខណៈគុនខ្មែរដណ្តើមពានវិញគឺជាការជួបគ្នារវាងកីឡាករ សូត្រ វាសនា Vs ហ៊ីតា កីឡាករជើងខ្លាំងមកពីអេស្ប៉ាញ។

 

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី12 ខែកុម្ភៈ ឆ្នាំ2026 ចាប់ពីម៉ោង 7យប់តទៅ ទីតាំង ផ្សារបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV, facebook page: Town Full HDTV, Town Sports និង Boostrong ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២