ភ្នំពេញ៖ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ វិញ្ញាសារKICKBOXING ប្រចាំឆ្នាំ២០២៥ ចាប់ផ្តើមប្រកួតនៅថ្ងៃទី ១៦-១៧-១៨ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ចាប់ពីម៉ោង០១រសៀលតទៅ ព្រឹត្តិការណ៍នេះឧបត្ថម្ភធំដោយ GANZBERG ។

នាយកគ្រប់គ្រងការផ្សាយប្រចាំស្ថានីយទូរទស្សន៍ថោនលោក ហាក់ សុខហេង បានឱ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ Kick Boxing នេះគឺជាឱកាសមាសមួយសម្រាប់ប្អូនៗកីឡាករ កីឡាការិនី បង្ហាញសមត្ថភាពដើម្បីទទួលបានឱកាសធំៗទៅលេងសង្វៀនអន្តរជាតិនៅថ្ងៃអនាគត ។

ក្រៅពីចូលរួមលើកស្ទួយក្បាច់គុនបុរាណខ្មែរឡើងដល់កម្រិតកំពូលនោះ ឥឡូវនេះ Ganzberg បានរួមចំណែកលើកស្ទួយវិញ្ញាសារ Kick Boxing ថែមទៀត។ នៅក្នុងឆ្នាំនេះ កីឡាករ កីឡាការិនីចម្រុះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលខ្លួនមកប្រកួតប្រជែង។
កុំភ្លេចរង់ចាំចូលរួមទស្សនាឲ្យបានច្រើនកុះករ ការប្រកួតនេះនឹងនាំមកនូវ រូបភាព នៃការប្រកួតប្រជែងថ្មី ដោយកីឡាករម្នាក់ៗបានសម្ងំហ្វឹកហាត់អស់រយៈពេលជាច្រើនខែមកហើយដើម្បីត្រៀមអាវុធឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍មួយនេះ។

នេះគឺជាកម្មវិធីមួយ ដែលផ្ដល់ជូននូវបទពិសោធន៍ ជាពិសេសសម្រាប់កីឡាករវ័យក្មេងក្នុងការសម្រួចសមត្ថភាពដើម្បីត្រៀមប្រកួតលក្ខណៈអន្តរជាតិផ្សេងៗនៅថ្ងៃអនាគត ព្រមទាំងចម្រាញ់យកធនធានល្អៗ នៅក្នុងឆ្នាំនេះ៕
ដោយ៖ វិកគី

