ភ្នំពេញ៖ GANZBERG លើកស្ទួយកីឡាករ KICKBOXING ឡើងដល់កម្រិតពិភពលោក Ganzberg បានរួមចំណែកលើកស្ទួយ វិញ្ញាសារ Kick Boxing រយៈពេល៣ថ្ងៃ រៀបចំឡើងដោយសហព័ន្ធ កីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជា នៅស្ថានីយ៍ទូរទស្សន៍ថោន។

ការប្រកួតកីឡាប្រដាល់ KICKBOXING កម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានីយ៍ទូរទស្សន៍ថោន នៅក្នុងការប្រកាសបើកកម្មវិធី គឺមានការចូលរួមពីគណៈអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន នឹងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ា សុធា ស្វាមីលោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប ឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា លោក ទុយ ប៊ុនហឿន តំណាងដ៏ខ្ពង់ខ្ពស់ ប្រធាននាយកដ្ឋានកីឡា និងកីឡាក្រសួងមហាផ្ទៃ លោក Tommy Kim អគ្គលេខាធិការសហព័ន្ធ កីឡាឃីកបុកស៊ីង និងជាប្រធាន IPCC Kun Khmer និងជាទីប្រឹក្សាក្រុមហ៊ុនថោនគ្រុប ជាតំណាងគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំសហពន្ធ័កីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា លោក លោកស្រី ប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការនី មកលពីបណ្តាសមាគមកីឡា ក្រសួង រាជធានី ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ។

ដោយឡែកសម្រាប់ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៦នេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១២៥ រូប មកពីសមាគម ក្លឹបចំនួន១២។ ដោយមានកីឡាករចូលរួមប្រកួតចំនួន ៧៣រូប កីឡាការិនីចំនួន២៨រូប និងប្រតិភូ គ្រូបង្វឹក ចំនួន២៤រូប មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ចំនួន ៥១រូប សរុបរួមមានចំនួន ១៧៦រូប។ ចំពោះវិញ្ញាសារប្រកួត( K1 style )មានចំនួន១៩ប្រភេទទម្ងន់ ដោយបានបែងចែកចេញជាផ្នែកបុរសចំនួន ១១ប្រភេទម្ងន់ និងផ្នែកនារីចំនួន៨ប្រភេទទម្ងន់។

ព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅនៅស្ថានីយ៍ទូរទស្សន៍ Town Full HDTV ដែលកម្មវិធីចាប់ផ្តើមពីវេលាម៉ោង 1:00រសៀលតទៅ នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើទំព័រហ្វេសបុកផេក Town Full HDTV និង Ganzberge ផងដែរ៕

ដោយ៖ រ៉ាលីស

