ភ្នំពេញ : ក្រោយពីចេញទៅផ្សព្វផ្សាយនៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកឲ្យបានស្គាល់ពីគុនខ្មែរព្រមទាំងបានផ្ដល់ឱកាសឲ្យកីឡាករទៅដកស្រង់បទពិសោធន៍ដែលបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះគុនខ្មែរកាន់តែល្បីរន្ទឺ។


ក្នុងនោះផងដែរតាមរយៈកិច្ចសម្ភាសន៍ពីសារព័ត៌មានTown News ជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតឈឹងយ៉ៅយ៉េននិងលោកគ្រូ អូត ភូថង លោកទាំងពីរជាមនុស្សមានប្រជាប្រិយភាពពីររូបនៅក្នុងវិស័យគុនខ្មែរបានបង្ហើបឲ្យដឹងថាបច្ចុប្បន្នលោកទាំងពីរបានមើលឃើញពីភាពរីកចម្រើននៃការនាំយកកីឡាករទៅប្រកួតក្រៅស្រុក យើងបានធ្វើការផ្សព្វផ្សាយពីសិល្បៈក្បាច់គុនមរតកដូនតាខ្មែរដែលបានបន្សល់ទុកមកឲ្យយើងជាកូនខ្មែរជំនាន់ក្រោយ។
ធ្វើឱ្យប្រទេសជាច្រើនកាន់តែស្គាល់ពីកម្ពុជាតាមរយៈការចេញទៅផ្សព្វផ្សាយគុនខ្មែរ ពិសេសជាងនេះទៅទៀតកីឡាករទាំងក្មេងទាំងចាស់ទទួលបានបទពិសោធន៍កាន់តែច្រើនដើម្បីប្រកួតប្រជែងនៅក្នុងការប្រកួតធំៗនាពេលអនាគត។


បើតាមរយៈលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតឈឹង យ៉ៅយ៉េន បានឲ្យដឹងថា លោកពិតជាមានក្តីរំភើបពេលដែលឃើញ ស្ថានីយទូរទស្សន៍ថោនរួមសហការជាមួយក្រុមហ៊ុន GANZBERG បានធ្វើការចេញទៅប្រកួតជាបន្តបន្ទាប់នាំយកគុនខ្មែរទៅកាន់ឆាកអន្តរជាតិ ជាការចូលរួមនៅស្ទួយមួយចំណែកជាមួយនឹងក្នុងការធ្វើយ៉ាងណាឲ្យវិស័យមួយនេះកាន់តែរីកចម្រើន អ្វីដែលយើងចង់បានគឺការផ្សព្វផ្សាយពីសិល្បៈក្បាច់គុនរបស់ដូនតា ធ្វើឲ្យបរទេសកាន់តែស្គាល់ពីយើងកាន់តែច្រើន។
ចំណែកឯលោកគ្រូអូត ភូថង ហើយក៏ជាអតីតកីឡាករព្រមទាំងគ្រូបង្វឹកបច្ចុប្បន្នលោកក៏មានភាពសប្បាយរីករាយនៅពេលដែលឃើញគុនខ្មែរបច្ចុប្បន្នមានការរីកចម្រើនតាមរយៈស្ថានីយ៍បានសហការជាមួយនឹងម្ចាស់ឧបត្ថម្ភផ្ដល់ឱកាសឲ្យកីឡាករបានទៅប្រកួតជាមួយនឹងម្ចាស់ផ្ទះតាមបណ្ដាប្រទេសជាច្រើន មិនថាប្រទេសអាស៊ីឬក៏អឺរ៉ុប យើងតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ មិនត្រឹមតែបានផ្សព្វផ្សាយ ថែមទាំងបានពង្រឹងសមត្ថភាពកីឡាករថែមទៀត។
ជាក់ស្ដែងនៅក្នុងថ្ងៃនេះស្ថានីយទូរទស្សន៍ថោន និងសហការជាមួយក្រុមហ៊ុនGANZBERGជាថ្មីនាំយកកីឡាករទៅប្រកួតបន្តទៀតនៅក្រៅប្រទេស ដែលរួមមានកីឡាករសែន រ៉ាដេត និង ម៉ឺន មេឃា សំរាប់កីឡាករ សែន រ៉ាដេត និងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ហើយមេឃានិងត្រូវប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះ ខាងមុខនេះ នៅទីក្រុងMANCHESTER ប្រទេសអង់គ្លេស ។
GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោកកន្លងមកស្ថានីយទូរទស្សន៍ថោន ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន GANZBERG បានធ្វើការដឹកនាំកីឡាករគុនខ្មែរទៅប្រកួត និងផ្សព្វផ្សាយអស់ជាច្រើនប្រទេសមកហើយមិនថាទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ខណៈលើកនេះជាបេសកកម្មថ្មីមួយបន្ថែមទៀតនៅលើទឹកដីចក្រភពអង់គ្លេស ដែលនឹងមានវត្តមានកីឡាករ ម៉ឺន មេឃា និង សែន រ៉ាដេត ។
សែន រ៉ាដេត មានភារកិច្ចមួយគឺត្រូវដណ្តើមខ្សែរក្រវាត់ ISKA world Tittle.ជាមួយនិងកីឡាករ ចក្រភពអង់គ្លេស Fergus Smith រី ឯកីឡាករ ម៉ឺន មេឃា ប្រគួតបែបមិត្តភាពជាមួយកីឡាករ មកពីប្រទេស អៀរឡង់។
ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2026 ទីក្រុង MANCHESTER ប្រទេសអង់គ្លេស ម៉ោង 4:30 (ត្រូវនឹងម៉ោង 11:30យប់នៅកម្ពុជា)។

ដោយ វិកគី

