ត្រៀមៗអ្នកខេត្តកំពង់ចាមយើង សប្តាហ៍នេះអ្នកប្រដាល់គុនខ្មែរទៅចូលរួមប្រកួតសុទ្ធតែលំដាប់ និងបានសប្បាយរីករាយជាមួយការប្រគុំតន្ត្រីថែមទៀត!

ភ្នំពេញ៖ អ្នកកំពង់ចាមនឹងបានសប្បាយភ្នែកជាមួយព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដែលមានការចូលរួមពីកីឡាករល្បីៗទាំងជាតិ និងអន្តរជាតិជាច្រើនមកប្រកួតប្រជែងគ្នាមានដូចជា៖

-ការប្រកួតគូរមិត្តភាពជាតិគឺជាការជួបគ្នារវាងកីឡាករចៅ ឆ្លូញកំសត់ ប៉ះប្រកួតជាមួយ កីឡាករ វត្ថា វណ្ណឡុង , កីឡាករម៉ាលី សុផែន ត្រូវប្រកួតជាមួយ កីឡាករ រីគី ដុំដែក ។

-ការប្រកួតមិត្តភាពអន្តរជាតិគឺ កីឡាករផុន សុភុត ត្រូវប៉ះជើងខ្លាំង អន្តរជាតិ​ កីឡាករមុខាម៉េដសាខ មូស្តាហ្វូគូលូវ , ឡៅ សៃណេត ប៉ះជាមួយកីឡាករ ហ្វាក់រូ សៃម , សូត្រ វាសនា ប៉ះជាមួយ បេនយ៉ាយ៉ា ជូហ្តួរតា , មាស ប៊ុនថេន ត្រូវជួបប្រកួតជាមួយ កីឡាករអាគូស ។

ពិតជាមិនធម្មតាសប្តាហ៍នេះGANZBERG KUN KHMER TOUR CONCERT នឹងនាំយកការប្រគុំតន្ត្រីលាយឡំជាមួយប្រដាល់គុនខ្មែរដ៏ជក់ចិត្តប្រចាំសប្តាហ៍ ជួបគ្នាថ្ងៃ27 និងថ្ងៃទី28 ខែ កុម្ភៈ នៅភូមិ 7 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

 

អ្នកលេងស្នៀតប្រយុទ្ធគុនខ្មែរមានដូចជា៖ មាស ប៊ុនថេន សូត្រ វាសនា ឡៅសៃ ណេត និងកីឡាករ ជាតិ និង អន្តរជាតិជាច្រើនរូប

រួមជាមួយតារាចម្រៀង  ដែលចូលរួមនាំអារម្មណ៍បងប្អូនឲ្យកាន់តែសប្បាយរីករាយនាចុងសប្តាហ៍នេះ។

 

តារាចម្រៀងដ៏មានប្រជាប្រិយប្រចាំផលិតកម្មថោនដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមាន៖ កញ្ញាស៊ូ ស៊ិរីកា,កញ្ញាតាក់ ណារីតា,លោកសិទ្ធ ថោន តារារ៉េបកំពុងពេញនិយម OG Golden និក Toro កុំភ្លេចទៅរាំលេងសប្បាយទាំងអស់គ្នាអ្នកកំពង់ចាម ៕

ដោយ៖  វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២