ស្ងាត់ៗ!ក្លឹបសៀមរាបយូណាយធីតបានតែងតាំងអតីតគ្រូបង្វឹកក្លឹបភ្នំពេញក្រោន និងអង្គរថាយហ្គឺ លោកគ្រូ Oriol  ជាគ្រូបង្វឹក និងលោកគ្រូ Nikita ជាគ្រូជំនួយ!

ភ្នំពេញ៖ ស្ងាត់ៗតែមិនស្ងៀម ក្លឹបសៀមរាបយូណាយធីតបានតែងតាំងអតីតគ្រូបង្វឹកក្លឹបភ្នំពេញក្រោន និងអង្គរថាយហ្គឺ លោកគ្រូ Oriol  ជាគ្រូបង្វឹក និងលោកគ្រូ Nikita ជាគ្រូជំនួយបន្ថែមពីនេះក៏មានដំណឹងមកថា ក្លឹបសៀមរាបយូណាយធីតកំពុងពិចារណាក្នុងការចូលរួម Cambodian League 2 ផងដែរ។

បើយោងតាមគេហទំព័រផ្លូវការសមាគមក្លឹបបាល់ទាត់ សៀមរាប យូណាយធីត បានចេញសេចក្តីប្រកាសនាថ្ងៃទី០១ ខែមីនាម្សិលម៉ិញនេះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ សមាគមក្លឹបបាល់ទាត់ សៀមរាប យូណាយធីត មានសេចក្តីសោមន្សរីករាយប្រកាសជូនដំណឹងចំពោះសាធារណៈជន អំពីការចុះហត្ថលេខាជាមួយលោក 𝐎𝐫𝐢𝐨𝐥 𝐌𝐨𝐡𝐞𝐝𝐚𝐧𝐨 𝐒𝐞𝐠𝐮𝐫𝐚 ក្នុងតួនាទីជា គ្រូបង្គោល និងលោក 𝐍𝐢𝐤𝐢𝐭𝐚 𝐏𝐲𝐚𝐭𝐞𝐭𝐬𝐤𝐢𝐲 𝐊𝐨𝐫𝐧𝐞𝐞𝐯 ក្នុងតួនាទីជាគ្រូជំនួយ ដែលពួកគាត់ទាំងពីររូបសុទ្ធសឹងជាជនជាតិអេស្ប៉ាញ 🇪🇸 ចាប់ពីពេលនេះតទៅ សម្រាប់ដឹកនាំក្រុមត្រៀមខ្លួនក្នុងការប្រកួតប្រជែងពានរង្វាន់នានា នាពេលខាងមុខ។

ក្នុងនោះក៏មាននូវកម្រងរូបភាពវត្តមានចុះហត្ថលេខាដោយ ឯកឧត្តមប្រធានសមាគមក្លឹប និងលោកឧត្តមសេនីយ៍ត្រី  សៀ ទីន ប្រធានកិត្តិយស ព្រមទាំងអគ្គលេខាធិការផងដែរ៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២