មកវិញហើយ! ខ្លាចាស់ជង្គង់ទិព្វព្រំ សំណាងនឹងឡើងអង្រួនសង្វៀនGanzberg Kun Khmer Tour Concert នៅខេត្តតាកែវចុងសប្តាហ៍នេះ!

ភ្នំពេញ៖ អ្នកតាកែវណាខ្លះជាហ្វេនព្រំ សំណាង កុំភ្លេចត្រៀមស្វាគមន៍គាត់ទាំងអស់គ្នាផងសប្តាហ៍នេះគាត់នឹងណាត់ជើងខ្លាំងកំពូលកីឡាករអាហ្សៃបៃហ្សង់តតាំងប្តូរកណ្តាប់ដៃគ្នានៅលើសង្វៀន មិនតែប៉ុណ្ណោះការប្រកួតដ៏កក្រើកជាមួយកំពូលកីឡាករទាំងជាតិ អន្តរជាតិ និងតារាចម្រៀងល្បីៗជាច្រើនត្រៀមខ្លួនទៅផ្ដល់ក្តីស្រឡាញ់ និងភាពសប្បាយរីករាយដល់អ្នកខេត្តតាកែវនៅចុងសប្តាហ៍នេះ។

បងប្អូនមានគម្រោងទៅដើរលេងនៅទីណាហើយឬនៅសម្រាប់ថ្ងៃទី០៦ ខែមីនាខាងមុខនេះ បើមិនទាន់ដឹងថា ត្រូវទៅណាទេ អ្នកខេត្តតាកែវត្រៀមខ្លួន ហើយណាត់ក្រុមគ្រួសារ មិត្តភក្កិ មនុស្សជាទីស្រឡាញ់ទៅដើរលេងទស្សនាការប្រគុំតន្ត្រី និងប្រដាល់គុនខ្មែរ ហើយមានការកំសាន្តសប្បាយជាច្រើនទៀតនៅទីនោះ ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន GANZBERG ។

 

ស្ថានីយទូរទស្សន៍ថោន រួមសហការជាមួយក្រុមហ៊ុន GANZBERG នាំយកការប្រគុំតន្ត្រី និងប្រដាល់គុនខ្មែរ ទៅដល់វិមានសុភមង្គល ឃុំព្រះបាតជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ។បងប្អូនបានទស្សនាប្រដាល់គុនខ្មែរ ព្រមទាំងរាំលេងសប្បាយជាមួយការប្រគុំតន្ត្រី ជាមួយមនុស្សជាទីស្រឡាញ់ជុំគ្នានៅក្នុងព្រឹត្តិការណ៍ GANZBERG Kun Khmer Tour Concert ។

ការប្រកួតដ៏ពិសេសរវាងអ្នកប្រយុទ្ធជង្គង់ទិព្វ ព្រំ សំណាង ឡើងតតាំងជាមួយកីឡាករម៉ូហាម៉ាដ ក្នុងប្រភេទទម្ងន់៨២គីឡូក្រាមដ៏កម្រ។ ហើយមានការប្រកួតគូពិសេសៗជាច្រើនគូទៀតគឺ រីគី ចាន់វិបុល ប៉ះ លី សុវណ្ណធីណៃ,កីឡាករមាស សុវណ្ណសា ប៉ះ ពេជ្រ ផូផង់។

 

ការប្រកួតគូមិត្តភាពអន្តរជាតិគឺជាការជួបគ្នារវាងកីឡាករ កូស៊ីន គុនខ្មែរ ប៉ះគ្នាជាមួយកីឡាករអន្តរជាតិ នូម ម៉ូហាម៉ាដ, កណ្តុរជ្រែកដី ឡុង ពិសិដ្ឋ ជួបប្រជែងកណ្តាប់ដៃជាមួយកីឡាករ ម៉ីយ៉ាន់ម៉ា ឈីត មីនសាន,នាគមាគ កំណាចយេន ឌីណា ប៉ះកីឡាករចិន ស៊ុន ហៃហ្គិន ។

បន្ថែមពីនេះជួបជាមួយតារាចម្រៀងល្បីៗជាច្រើនប្រចាំផលិតកម្មថោនមានលោកសុគន្ធ ថេរ៉ាយុ, លោកហេង លីត,កញ្ញាយ៉ាន់ សុជាតា,កញ្ញា ថាន់ នឿនថង ,នាយចឺម។ជួបគ្នានៅថ្ងៃទី៦ ខែមីនា ចុងសប្តាហ៍នេះ កម្មវិធីក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន និងpage Beer GANZBERG ផងដែរ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២