អុញនុះ! ពេជ្រ សឹង្ហៈ សប្តាហ៍នេះធ្វើការធ្ងន់ទៀតហើយ ប៉ះកីឡាករស្បែកស្វិត ហើយតាន់មកមីយ៉ាន់ម៉ា នៅលើសង្វៀន Mas Fight ចុងសប្ដាហ៍នេះ!

ភ្នំពេញ៖ សប្តាហ៍នេះសិស្សរបស់លោកគ្រូឆ្នើមនឹងប៉ះរបស់ពិតហើយ អ្នកណាមិនស្គាល់កីឡាករមីយ៉ាន់ម៉ា NYEIN CHAN AYE កំពូលស្បែកស្វិត ហើយស៊ូណាស់មិនងាយបោះបង់ការប្រកួតនោះទេ រាល់ពេលមកប្រកួតនៅស្ថានីយ៍ទូរទស្សន៍ថោនម្ដងៗធ្វើឲ្យអ្នកគាំទ្រស្រែកឡើងផ្អើលអស់ហើយ។

ហើយនៅក្នុងសប្តាហ៍នេះ កីឡាកររូបនេះនឹងមកអង្រួនសង្វៀនថោនជាថ្មីដើម្បីតតាំងកណ្ដាប់ដៃជាមួយកីឡាករវ័យក្មេងអ្នកលេងកណ្ដាប់ដៃពេជ្រ សឹង្ហៈ ដែលជាសិស្សឆ្នើមលោកគ្រូពេជ្រ សុផាន់ ។

 

ពួកគេទាំងពីរមកតតាំងគ្នាក្នុងជំនួប ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិវាយបីទឹកបែបគុនខ្មែរនៅសង្វៀន Mas Fight សប្ដាហ៍នេះ។

 

**បន្ថែមពីគូនេះ ក៏មានការប្រកួត គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)ផងដែររួមមាន៖

– កីឡាការិនី វត្តី គុនខ្មែរ  Vs  រិទ្ធី រីរ៉ូឌី

គូប្រកួតសន្សំពិន្ទុក្នុងពូល Bជុំទី២ ដើម្បីដណ្តើមខ្សែក្រវ៉ាត់

– សៀង សេងហួរ  Vs  ណាំឆៀវ គុនខ្មែរ

–  លីហេង អាទិត្យ  Vs  សឹង ឡេង

 

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖

-កីឡាករ រិទ្ធ វិបុល  Vs កីឡាករហ្វីលីពីន FERDINAND AQUINO

-កីឡាករ មករា គុនខ្មែរ  Vs កីឡាកររុស្សី  OMONILLO YU LDASHEV

-កីឡាករ សោម វិច្ឆ័យ   Vs កីឡាករចិន LI TIANLING

 

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅនោថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ កម្មវិធីប្រកួតចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,ហ្វេសប៊ុកផេក TOWN FULL HDTV និង Cambodia Beer៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២