ភ្នំពេញ៖ ទីបំផុតការទន្ទឹងរង់ចាំបានមកដល់ បេក្ខភាពត្រៀមប្រកួតជម្រុះសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់ រដូវកាលទី៥ សង្វៀន Wurkzសេនាគុនខ្មែរយ័ន្ត ៨ ទិស ។ដោយកីឡាករនីមួយៗបានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីប្រជែងយកខ្សែក្រវ៉ាត់រដូវកាលនេះ បើម្នាក់ៗប្តេជ្ញាចិត្ត និងរំពឹងខ្ពស់បែបនេះ មិនដឹងថាអ្នកណាចាញ់ ឬអ្នកណាឈ្នះឡើយ ព្រោះឡើងមកដល់វគ្គនេះសុទ្ធតែជាជើងខ្លាំងទាំងអស់ ដោយពួកគេធ្លាប់បានឆ្លងកាត់ការប្រកួត Marathon ដណ្ដើមពានបានម្នាក់មួយរួចមកហើយ ទម្រាំតែបានឡើងមកកាន់រដូវកាលនេះ។


បេក្ខភាពដណ្ដើមខ្សែក្រវ៉ាត់ទាំង ៨ រូបនោះរួមមាន៖ សេងទ្រី គុនខ្មែរ, កីឡាករពេជ្រ សុខា , ប៉ុង ពិសិដ្ឋ,អូន ស៊ីនួន ,ភក្តី ដាលីន,សូត្រ សុឃីម,ម៉ន បណ្ឌិត,ចិត្ត សុភី ។
គូប្រកួតសរុបកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស(Kun Khmer Warriors) សម្រាប់គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)៖
– កីឡាករ ម៉ាលី ហៃ vs ឆាត សុវណ្ណហានុ
-កីឡាករ ម៉ាលី ខ្លាតូច vs ប្រាក់ រចនា
**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)
– អ៊ូច ធារិទ្ធ vs មីយ៉ាន់ម៉ា SOE PAY LAY
– រស្មី គុនខ្មែរ vs កីឡាករចិន ZOU CUNXIN
– ឡៅ សៃណេត vs កីឡាករចិន LI YIN
– ភក្តី គុនខ្មែរ vs កីឡាករអូបេគីស្ថាន KARIMOV JAFAR
– សូត្រវាសនា គុនខ្មែរ vs ប៉ះកីឡាករអ៉ឺរ៉ង់ DANIAL
ព្រឹត្តិការណ៍ប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី07 ខែមីនា ឆ្នាំ2026 ចាប់ពីម៉ោង 7យប់តទៅ។ទីតាំងរៀបចំសង្វៀនស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZ ផងដែរ។
គួរជម្រាបផងដែរថា ស្ថានីយ៍ទូរទស្សន៍ថោនទទួលបានការឧបត្ថម្ភផ្ដាច់មុខពីភេសជ្ជៈប៉ូវកម្លាំង Wurkz រដូវកាលនេះ ដែលមានប្រាក់រង្វាន់សរុបរហូតដល់១០០លានរៀល ពិតជាមិនធម្មតានោះទេ សម្រាប់រដូវកាលនេះ។
សម្រាប់អ្នកឈ្នះលេខ១ ទទួលបានខ្សែក្រវាត់ IPCC KUNKHMER ១ អមនឹងប្រាក់រង្វាន់ចំនួន៤៨លានរៀល (1ម៉ឺន២ពាន់ដុល្លា),លេខ២៖ ២៤លានរៀល (៦ពាន់ដុល្លា) ,លេខ៣៖ ១២លានរៀល (៣ពាន់ដុល្លា),លេខ៤៖ ៨លានរៀល (២ពាន់ដុល្លា),លេខ៥៖ ៤លានរៀល (១ពាន់ដុល្លា)/ 4នាក់ ៕

ដោយ៖ វិកគី

