ភ្នំពេញ៖ ភ្នំពេញក្រោនរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមបាល់ទាត់ចំណូលថ្មីកំពុងឡើងជើង MOI កំពុងដេវ៉ា កាលពីយប់ម៉ិញនេះក្នុងលទ្ធផល 2-1 នៅទឹកដីកីឡដ្ឋានក្លឹបបាល់ទាត់ភ្នំពេញក្រោន។អាចនិយាយបានថា ជាការបរាជ័យលើកទី 2 ជាប់គ្នានៅក្នុងសប្តាហ៍នេះរបស់ក្រុមសឹង្ហក្រហមភ្នំពេញក្រោន ដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តគ្រប់គ្នា។


ជំនួបនៃការប្រកួតយប់ម៉ិញនេះ ក្រុមភ្ញៀវហាក់ដាក់សម្ពាធទៅកាន់ម្ចាស់ផ្ទះច្រើន មានការសហការគ្នាយ៉ាងល្អទាំងការឲ្យបាល់ ការការពារ និងបញ្ចប់ទី ។ MOI ជាក្រុមបាល់ទាត់ចំណុលថ្មី ដែលប្រមូលផ្តុំដោយកីឡាករល្អៗ ទាំងខ្មែរ និងបរទេស ដែលអ្នកគាំទ្របាល់ទាត់សុទ្ធតែទទួលស្គាល់ ។


ហើយយប់ម៉ិញនេះទៀតសោត នៅនាទីទី 3 នៃការប្រកួត ក្រុមមួយនេះបានទាត់បញ្ចូលទីម្ចាស់ផ្ទះភ្នំពេញក្រោន ដោយកីឡាករលេខ 6 ចាន់ សានីត ។ ក្រោយមកម្ចាស់ផ្ទះបានតាមស្មើវិញដោយកីឡាករលេខ 10 Dyer Moses នៅនាទីទី20 តែបន្ទាប់មក មិនទាន់បានប៉ុន្មានផង នៅនាទីទី31 កីឡាកសាន បូរ៉ារបស់ MOI កំពុងដេវ៉ា ក៏រកបានគ្រាប់បាល់ទី2 នាំមុខម្ចាស់ផ្ទះរហូតដល់បញ្ចប់ 90 នាទីពេញ គ្រាប់បាល់នេះគឺជាគ្រាប់បាល់នាំជ័យជំនះមកកាន់ក្រុមរបស់គេតែម្ដង ។


លទ្ធផលដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាងគេក្នុងសប្ដាហ៍នេះគឺ អឹមអូអាយ កំពង់ដេវ៉ា បានយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល 2ទល់1។ ជ័យជម្នះដ៏សំខាន់នេះមិនត្រឹមតែបន្ថែម 3 ពិន្ទុសម្រាប់ កំពង់ដេវ៉ា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការប្រកួតក្នុងតំបន់កណ្ដាលតារាងកាន់តែតានតឹងផងដែរ ខណៈ ភ្នំពេញក្រោន ខកខានឱកាសយក៣ពិន្ទុ ដើម្បីកាត់បន្ថយគម្លាតពីក្រុមកំពូលតារាង៕

ដោយ៖ វិកគី

