លម្លៀងអាវុធរង់ចាំយូរហើយ GANZBERG មិនកណ្តើយនាំសេង ទ្រីគុនខ្មែរហោះទៅជួបជើងខ្លាំងជប៉ុនដល់ផ្ទះ!

ភ្នំពេញ៖ ការទន្ទឹងរង់ចាំឱកាសនេះយូរហើយ សេងទ្រី គុនខ្មែរ ជាសិស្សឆ្នើមមួយរូបរបស់លោកឃឹម សុជាតិ ត្រៀមទៅជួបតតាំងជាមួយជើងខ្លាំងជប៉ុនដល់ផ្ទះរបស់គេតែម្ដង តាមរយៈGANZBERGលើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក និងស្ថានីយទូរទស្សន៍ថោនបានផ្តល់ឱកាសឲ្យរូបគេទៅប្រកួតបង្ហាញក្បាច់គុនបុរាណខ្មែរដ៏អស្ចារ្យរបស់ដូនតាយើងនៅលើសង្វៀនលំដាប់អន្តរជាតិនៅប្រទេសជប៉ុន។

បន្ទាប់ពីចប់បេសកកម្មនៅប្រទេសអេស៉្បាញ និងអង់គ្លេស ស្ថានីយទូរទស្សន៍ថោនសហការជាមួយក្រុមហ៊ុន GANZBERG នឹងបន្តដឹកនាំកីឡាករ សេងទ្រី គុនខ្មែរ ទៅប្រកួតនៅប្រទេសជប៉ុន ហើយក្នុងនោះវត្តមានអ្នកលេងជើងខ្លាំងវ័យក្មេងមួយរូបលើសង្វៀនក្បាច់គុន ដែលពូកែកណ្ដាប់ដៃ និងមានកែងមុតស្រួច អាវុធរហ័ស របស់ក្លឹបគុនខ្មែរដូនតា នឹងធ្វើឲ្យបងប្អូនពេញចិត្តចំពោះរូបគេសម្រាប់ការបង្ហាញខ្លួនជាថ្មីនៅទឹកដីប្រទេសជប៉ុន ជាមួយម្ចាស់ផ្ទះ YUTO UENO នាថ្ងៃទី14 ខែមីនា ឆ្នាំ2026 ទីក្រុង Tokyo ប្រទេសជប៉ុន នាចុងសប្តាហ៍នេះ។

កីឡាករកម្ពុជារបស់យើងបានត្រៀមខ្លួនយ៉ាងល្អក្នុងការជួបតតាំងជាមួយជើងខ្លាំងដែលជាតារាប្រចាំសង្វៀនប្រទេសជប៉ុន ។មហាជនអ្នកគាំទ្រគុនខ្មែរមានជំនឿយ៉ាងមុតមាំលើអ្នកប្រយុទ្ធចិត្តសឿង ហើយអាវុធចេញវាយគឺល្អ ច្បាស់ សាកសមជាមួយនឹងកីឡាករជប៉ុនដែលពូកែខាងកីឡាប្រយុទ្ធនេះដូចគ្នា តែអាចមានការលំបាកបន្តិចបន្តួសម្រាប់សេងទ្រី តែជឿជាក់ថា រូបគេនឹងធ្វើបានល្អ ព្រោះក្រោយពីដឹងថា ខ្លួនត្រូវធ្វើការធ្ងន់ភ្លាម រូបគេមិនទុកពេលទំនេរឡើយ សម្រុកហ្វឹកហាត់ទាំងព្រឹក ទាំងថ្ងៃ ។

ចំណែកឯលោកគ្រូឃឹម សុជាតិ ដែលជាគ្រូរបស់កីឡាកររូបនេះផ្ទាល់ក៏បានប្រាប់បច្ចេកទេស និងសម្រួចអាវុធជាច្រើនទៅកាន់កូនសិស្សរូបនេះ ដើម្បីយកជ័យជំនះមកកាន់ប្រទេសវិញ ។

 

ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន និងបន្តមកកាន់ទំព័រហ្វេសបុក Town Plus Media ក៏ដូចជា Beer GANZBERG ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២