ភ្នំពេញ៖ ជារឿងគួរឱ្យសោកស្តាយសម្រាប់ Nick Taylor ចំពោះអវត្តមាន ជាមួយក្រុមជម្រើសជាតិក្នុងការប្រកួតដ៏សំខាន់នាពេលខាងមុខនេះ ដោយសារបញ្ហារបួសសរសៃ ACL។

Nick Taylorនឹងមកកម្ពុជារយៈពេលខ្លី ក្រោយវះកាត់សរសៃ ACL ជោគជ័យ កីឡាករជម្រើសជាតិ Nick Taylor នឹងមកប្រទេសកម្ពុជា មួយរយៈពេលខ្លី បន្ទាប់ពីធ្វើការវះកាត់របួសដាច់សរសៃពួជង្គង់ ACL បានដោយជោគជ័យ។កីទ្បាករកូនកាត់ខ្មែរ-អាម៉េរិក Nick Taylor បានរបួសដាច់សរសៃពួជង្គង់ ACL កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅពេលរូបគេលេងឲ្យក្រុម PT Prachuap ទទួលបានជ័យជម្នះ ១-០ លើក្រុម Chiangrai United ក្នុងជើងទី២ វគ្គ ៨ ក្រុមចុងក្រោយ និងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup។

របួសរបស់កីឡការកូនកាត់រូបនេះត្រូវបានធ្វើការវះកាត់ដោយជោគជ័យកាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៦។ បន្ទាប់ពីធ្វើការវះកាត់ រូបគេនឹងធ្វើដំណើរមកប្រទេសកម្ពុជាជួបភរិយាក្នុងរយៈពេលខ្លី មុនពេលចេញទៅក្រៅប្រទេសវិញដើម្បីបន្តសម្រាកព្យាបាល។ការសម្រាកព្យាបាលនៅក្រៅទីលានរបស់ Nick Taylor រហូតដល់ចប់រហូតកាលនេះ។ រូបគេមិនអាចជួយក្លឹប និងជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ ASEAN Championship នាពាក់កណ្តាលឆ្នាំ ២០២៦ បានទេ។

គួររំលឹកផងដែរថា Nick Taylor បានចាកចេញពីក្លឹប ព្រះខ័នរាជស្វាយរៀង កាលពីចប់រដូវកាល ២០២៤-២៥ ដើម្បីចូលរួមជាមួយក្លឹបរបស់ថៃ PT Prachuap ដែលបានក្លាយជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមទាំងក្នុងលីគកំពូលថៃ និងពានរង្វាន់ FA Cup។ ជារឿយៗ រូបគេជាប់ជម្រើស ១១ នាក់ដំបូង និងបានក្លាយជាកីឡាករទី ១ រកបានគ្រាប់បាល់មុនគេនៅលីគកំពូលថៃនៅក្នុងរដូវកាល ២០២៥-២៦។

បន្ទាប់ពីរបួសដាច់សរសៃ ACL សមាជិករបស់ក្រុម PT Prachuap តែងតែលើកអាវលេខ ៦៧ ដែលជាលេខអាវរបស់ Nick Taylor នៅពេលពួកគេរកបានគ្រាប់បាល់ និងជាការផ្ញើសារលើកទឹកចិត្តដល់កីឡាករកម្ពុជាឲ្យឆាប់ជាសះស្បើយពីរបួស៕

ដោយ៖ វិកគី

