ភ្នំពេញ៖ ជើងខ្លាំងទាំង៨រូប ដែលសុទ្ធសឹងតែជាម្ចាស់ពានរង្វាន់ប្រចាំសប្តាហ៍កន្លងមកនោះ ពេលនេះបានធ្វើការចាប់ពូលរួចរាល់ហើយសម្រាប់ត្រៀមប្រកួតជម្រុះសន្សំពិន្ទុ ដណ្ដើមខ្សែក្រវ៉ាត់ ក្នុងពេលឆាប់ៗខាងនេះ។


នៅក្នុងសន្និសីទសារព័ត៌មាន និងការចាប់ពូលត្រូវបានធ្វើឡើងនៅអាគារ Chipmong Tower ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា សុធា ស្វាមីលោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុនថោនគ្រុប , លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុនខ្មែរប៊ែរវើរីជីស , តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងលោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយប្រចាំស្ថានីយ៍ទូរទស្សន៍ថោន។


សន្និសីទសារព័ត៌មាន និងកម្មវិធីចាប់ពូល A និង ពូល B ក្នុងកម្មវិធី វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស សម្រាប់បេក្ខភាពដណ្ដើមខ្សែក្រវាត់ IPCC KUN KHMER CHAMPIONSHIP ពូល B រួមមាន៖
– សេងទ្រី គុនខ្មែរ
– ភក្តី ដាលីន
– ចិត្ត សុភី
– ប៉ុង ពិសិទ្ធ
**ពូល A ៖
– ពេជ្រ សុខា
– សូត្រ សុខឃីម
– ម៉ន បណ្ឌិត
– អូន ស៊ីនួន។
កីឡាករដែលត្រូវប្រកួតជម្រុះនៅជុំទី១ ដណ្ដើមខ្សែក្រវាត់ IPCC KUN KHMER CHAMPIONSHIPគឺ កីឡាករ ពេជ្រ សុខា ត្រូវប៉ះជាមួយកីឡាករសូត្រ សុឃីម, ចំណែកឯ កីឡាករ អូន សីនួន ត្រូវប៉ះ ម៉ន បណ្ឌិត នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នាចុងសប្តាហ៍នេះ ទីតាំងសង្វៀន នៅភូមិលើ សង្កាត់ឬស្សី ក្រុងស្ទឹងត្រែង ចាប់ពីម៉ោង៧យប់ តទៅ។


សូមជម្រាបផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) បន្តគាំទ្រគុនខ្មែរ ដោយឧបត្ថម្ភថវិកាចំនួន ១០៨,០០០,០០០ រៀល សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC វគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី៤ ។
កុំភ្លេចបងប្អូនអ្នកខេត្តស្ទឹងត្រែង សូមអញ្ជើញទៅចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរនាចុងសប្តាហ៍នេះឱ្យបានច្រើនកុះករ ៕

ដោយ៖ វិកគី

