ភ្នំពេញ៖ បេក្ខភាពអ្នកប្រយុទ្ធអំបោះឆៅព្រលឹងខ្មែរបានត្រៀមខ្លួនរួចរាល់ហើយដើម្បីអង្រួនបេះដូងអ្នកគាំទ្រក្នុងពេលឆាប់ៗនេះនៅខេត្តត្បូងឃ្មុំ ការប្រកួតដ៏កម្រ ដែលបងប្អូនអ្នកសេ្នហាវិស័យប្រកួតក្បាច់គុននឹងបានទស្សនាជាមួយនឹងការប្រយុទ្ធមួយដ៏អស្ចារ្យ Ganzberg Kun Khmer Tour Concert ដែលបាននាំយកវត្តមានកីឡាករបរទេសជាច្រើន សុទ្ធតែជាអ្នកប្រយុទ្ធ ម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័នមកតតាំងកម្លាំងបាយជាមួយកំពូលអ្នកលេងជើងខ្លាំងគុនខ្មែរជាច្រើនរូប។


ការប្រកួតអំបោះឆៅនេះមិនមែនគ្រាន់តែជាខ្សែចងដៃ តែវាគឺជាព្រលឹង និងជាឈាមជ័ររបស់អ្នកតស៊ូគុនខ្មែរ កូនខ្មែរត្រូវតែហ៊ាន តតាំង និងការពារមរតកដូនតាមួយនេះឲ្យនៅគង់វង្ស ។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនងាយនឹងកើតមាន AMBOSS CHHAO WORLD KUN KHMER ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធគុនខ្មែរ ត្រៀមជួបគ្នានៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2026 ខាងមុខនេះ នៅទល់មុខសាលាស្រុកត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការប្រកួតបើកឆាករវាងកីឡាករម៉ាលី អាគី្គណេតនឹងត្រូវជួបតៗកីឡាករគឿម សុវណ្ណង៉ា ។ ការប្រកួតគូរមិត្តភាពអន្តរជាតិគុនខ្មែរ រុស្សីអំបោះឆៅ។ អ្នកប្រយុទ្ធកំពូលល្បិចគោរម ចាន់រាជ្រ ត្រូវជួបតតាំងកីឡាកររុស្សី DMITTRY FEDORENKO , អ្នកប្រយុទ្ធមាស ប៊ុនថេន ជួបតតាំងជាមួយជើងខ្លាំងរុស្សី BUDOGYAN ARTUR, សោម វិឆ្ឆ័យ ត្រូវប៉ះជាមួយកីឡាកររុស្សី LYASHENKO VLADISLAV , ភក្តី គុនខ្មែរ ត្រូវជួបតតាំងកីឡាករ IVAN DROZDEK មកពីប្រទេសរុស្ស៊ី , ចំណែកឯសាន់ គុនខ្មែរ នឹងត្រូវជួបប្រកួតជាមួយកីឡាកររុស្សីមួយរូបដែរ TURACH NOVRUZOV ។
បន្ថែមពីការប្រកួតដ៏អស្ចារ្យនេះក៏ផ្ដល់ជូននូវការប្រគុំតន្ត្រីនៅទីតាំងដដែលនាថ្ងៃទី 21 ខែមីនា ឆ្នាំ 2026 ដែលមានវត្តមាន តារារ៉េបកំពុងពេញនិយមលោក Zedes, Rizer Band, តារាចម្រៀងស្រីកំពុងពេញនិយម កញ្ញា SARA VITA , កញ្ញា BEE Emm , លោក ផារ៉ាប់ ។
ចាំអង្កាល់ទៀតបងប្អូន ណាត់មិត្តភក្តិ មនុស្សជាទីស្រឡាញ់ កត់ថ្ងៃទុកឱ្យហើយទៅ បានទាំងរាំលេងសប្បាយជាមួយការប្រគុំតន្ត្រី បានទាំងទស្សនាប្រដាល់គុនខ្មែរដែលមិនធ្លាប់មាន ការប្រកួតអំបោះឆៅ នាំមកជូនដោយ GANZBERG ៕

ដោយ៖ វិកគី

