ភ្នំពេញ៖ កក្រើកសង្វៀន Cambodia Mas Fight ម្សិលម៉ិញនេះ ហេតុតែចង់បានពិន្ទុឡើងទៅវគ្គបន្តអ្នកប្រយុទ្ធគុនខ្មែរជើងខ្លាំងទាំងពីរ ប៉ះគ្នាប្រជែងអាវុធធ្វើឱ្យអ្នកទស្សនាជក់ចិត្តក្នុងការប្រកួតជម្រុះសន្សំពិន្ទុះដណ្តើមខ្សែក្រវ៉ាត់IPCC ពូលBជុំទី៣ ។


ជំនួបនៃការប្រកួតរបស់អ្នកទាំងពីរ៥ទឹកពេញយ៉ាងតានតឹងនិងជក់ចិត្ត កីឡាករសៀង សេងហួរអ្នកប្រយុទ្ធល្អអាវុធប៉ះជាមួយអ្នកលេងចិត្តសឿង សឹង្ហ ឡេង ទឺកទី១ និងទី២ហាក់មិនសូវសម្រុកប៉ុន្មាននោះទេ គ្រាន់តែស្ទាបស្ទង់និងលេងចិត្តសាស្រ្តរាងៗខ្លួន ស្រាប់តែចូលដល់ទឹកទី៣ភ្លាមអ្នកទាំងពីរចាប់ផ្តើមចេញអាវុធធ្ងន់ៗ មានទាំងទាត់ ធាក់ ជាពិសេសការប្តូរកណ្តាប់ដៃគ្នាយ៉ាងសាហាវ។


ទឹកទី៤កីឡាករសឹង្ហ ឡេងប្រើបច្ចេកទេសវាយឆក់ ទាត់ជើង ហាក់ឆ្លាតដើម្បីយកពិន្ទុ ចូលបានច្រើន ធ្វើឱ្យសេងហួរ ពិបាកក្នុងការវាយ ។
ចូលដល់ទឹកទី៥ កីឡាករសៀង សេងហួរ ហាក់មានឆន្ទៈខ្ពស់វាយសម្រុកចូលកណ្តាប់ដៃធ្ងន់ៗ ពេញផ្ទៃមុខសឹង្ហ ឡេង ខណៈដែលរូបគេក៏ហាក់ថមថយកម្លាំងជាខ្លាំង។ បញ្ចប់ការប្រកួត ៥ទឹក ជ័យជំនះបានទៅលើកីឡាករសឹង្ហ ឡេង ទទួលបានពិន្ទុ បន្ថែមក្នុងការប្រកួត ។
ចំណែកក្នុងពូលBនេះ កីឡាករណាំឆៀវ គុនខ្មែរក៏រកបានពិន្ទុបន្ថែម ឡើងស្វ័យប្រវត្តិបន្ត ក្រោយពីដៃគូរបស់គេបោះបង់ការប្រកួតក្នុងសប្តាហ៍នេះដោយអវត្តមាន ៕

ដោយ៖ វិកគី

